Connect with us

Solskjaer អាចនឹងមានវាសនាដូចលោក Jose បើការប្រកួតនៅចាញ់ Old Trafford

Solskjaer អាចនឹងមានវាសនាដូចលោក Jose បើការប្រកួតនៅចាញ់ Old Trafford

អង់គ្លេស៖ លោក Ole Gunnar Solskjaer ធូរទ្រូងខ្លះហើយក្នុងអំឡុងពេលការប្រកួតអន្តរជាតិ ប៉ុន្តែខ្លាចការដឹកនាំរបស់លោកនឹងបញ្ចប់ ពេលបើកទ្វារស្វាគមន៍ Liverpool នៅទឹកដី Old Trafford ។ នេះបើយោងតាមរបាយការណ៍ពីរដាច់ដោយឡែកពីគ្នា។

ទាំងកាសែត The Times និង Daily Mail បាននិយាយថា អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហមរូបនេះ ព្រួយបារម្ភថា ការបរាជ័យដ៏ធំមួយក្រោមថ្វីជើងក្រុមនៅលើកំពូលតារាងហង្សក្រហម Liverpool អាចធ្វើឱ្យគាត់បាត់បង់ការងារ។

ចាប់តាំងពីចូលកាន់កាប់ក្រុមបិសាចក្រហមជាផ្លូវការមក ក្រុមរបស់លោក Solskjaer ឈ្នះបានតែ ៥ ដងប៉ុណ្ណោះ ក្នុង ២១ ប្រកួត ហើយនេះជាការចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុតរបស់ពួកគេ ក្នុងរយៈពេល ៣០ឆ្នាំ ខណៈក្លិប លើសតែពីរពិន្ទុប៉ុណ្ណោះពីតំបន់កាត់ចោល។

បើលទ្ធផលក្នុងផ្ទះរបស់ពួកគេ មិនបានល្អនោះទេ សម្ពាធនឹងកាន់តែកើនឡើងបន្ថែមទៀត ដូចដែលបានកើតឡើងកាលពីរដូវកាលមុន ពេលដែលក្លិប បានបញ្ដេញលោក Jose Mourinho កាលពីខែធ្នូ ក្រោយការប្រកួតចាញ់ Liverpool ៕

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម