Connect with us

ហ្គេមថ្មីមួយ បំបែកកំណត់ត្រារបស់ PUBG និង Fortnite Mobile

ខ្លាំងជាង PUBG ទៀត!

បរទេស៖ ស្របពេលឧបករណ៍អេឡិចត្រូនិក ដូចជា ទូរសព្ទ និងថេប្លេត កំពុងមានកំណើនអ្នកប្រើប្រាស់យ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ក្រុមហ៊ុនផលិតហ្គេម កំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា។ ជាក់ស្ដែង ហ្គេមថ្មី “Call of Duty” Mobile បានបំបែកកំណត់ត្រារបស់ “Fortnite” និង “PUBG” ដោយទទួលបានអ្នកចុច Download ជាង ១០០លានដង ក្នុងការដាក់បញ្ចេញឱ្យ Download នៅសប្ដាហ៍ទីមួយរបស់ខ្លួន។

សូមជម្រាបថា PUBG ទទួលបានការចុច Download ចំនួន ២៦,៣ លានដង ខណៈ Fortnite ទទួលបានការចុច Download ចំនួន ២២,៥ លានដង ក្នុងការដាក់ឱ្យ Download នៅសប្ដាហ៍ទីមួយរបស់ខ្លួន។

“Call of Duty” Mobile បង្កើតឡើងដោយក្រុមហ៊ុន Activision Blizzard ដែលដាក់ឱ្យ Download ចាប់តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ។ ហ្គេមនេះ មានលក្ខណៈបាញ់ប្រហារ ដូច PUGB ដែលមាននៅលើ App Store និង Google Play ៕

ប្រភព៖ Reuters

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com