Connect with us

លែងបារម្ភទៀតហើយសម្រាប់កម្មករ កម្មការនី ដោយរាជរដ្ឋាភិបាល បានសន្យាក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌអនាម័យ និង សុវត្ថិភាពការងារ ឱ្យកាន់តែមានភាពប្រសើរទ្បើង

ភ្នំពេញ ៖ ក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ បាននិងកំពុងជំរុញការអភិវឌ្ឍលក្ខខណ្ឌការងារ និង សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ គឺជាយុទ្ធសាស្រ្តមួយ ដែលរាជរដ្ឋាភិបាលបាន និងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានអនុវត្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្ម ទៅនឹងលក្ខខណ្ឌការងារ ដើម្បីធានា ថា សិទ្ធិសេរីភាព និងលក្ខខណ្ឌការងារនៅកម្ពុជា ត្រូវបានគោរពទៅតាមគោលការណ៍ និង បទដ្ឋានអន្តរជាតិ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។


យោងតាមច្បាប់ស្តីពីការងារ បច្ចុប្បន្ននេះ រោងចក្រ សហគ្រាសប្រមាណ ៨៨% មានគិលានដ្ឋានប្រចាំរោងចក្រ, កន្លែងហូបបាយ ៣៣%, បន្ទប់បំបៅដោះកូន ២១% និងទារកដ្ឋាន ២៨% ដែលបានជួយដល់បញ្ហាសុខុមាលភាពរបស់កម្មករនិយោជិត។
បន្ថែមលើនេះ តាមរយៈការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងអនុ សាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅតាមបណ្តាកម្មវិធីចុះសំណេះសំណាលជាមួយកម្មករនិយោជិត និង ប្រជាពលរដ្ឋ នាពេលកន្លងមក កម្មករនិយោជិតក៏បានទទួលបានអត្ថប្រយោជន៍ថ្មីៗជាច្រើនបន្ថែមទៀត ជាក់ស្តែងដូចជា ការពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ ដោយមិនបង់ប្រាក់ និង ការអនុវត្តការផ្តល់ប្រាក់ឈ្នួល ១២០% និង ការឈប់សម្រាករយៈពេល៣ខែ ក្នុងពេលសម្រាលកូនជូនកម្មការិនី ។ល។


ទន្ទឹមនឹងនេះ ក្រសួងក៏បាននិងកំពុងបន្តយកចិត្តទុកដាក់ធ្វើការពង្រឹងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈការពង្រឹងតួនាទីគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា និងការពង្រឹងយន្តការដោះស្រាយវិវាទការងារ ទាំងវិវាទបុគ្គល និងវិវាទការងាររួម ចាប់តាំងពីពេលកើតមានវិវាទរហូតដល់ការជម្រះក្តីដោយតុលាការមានសមត្ថកិច្ច។
ក្នុងគោលបំណងធានាបានភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ រាជរដ្ឋាភិបាលបានបង្កើតស្ថាប័នត្រីភាគីជាច្រើន និង បានបន្តប្រើប្រាស់យន្តការត្រីភាគី ដែលមានការចូលរួមពីភាគីតំណាងកម្មករនិយោជិត (សហជីព) ភាគីតំណាងនិយោជក (សមាគមនិយោជក) និងភាគីតំណាងរាជរដ្ឋាភិបាល៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម