តោះមកស្វែងយល់ទាំងអស់គ្នា ថាតើហេតុអ្វី ទីក្រុងប៉េកាំង បានជាប់លេខមួយ ជាទីក្រុងដែលមានបរិយាកាសអាជីវកម្មល្អបំផុត នៅប្រទេសចិន
ប៉េកំាង ៖ ក្នុងចំណោមទីក្រុងចំនួន២២ នៅប្រទេសចិន ក្រុងប៉េកាំង បានឈ្នះការវាយតម្លៃអំពីបរិ យាកាសអាជីវកម្មជារួម នេះបើយោងតាមរបាយការណ៍រួមគ្នាមួយ ដែលចេញផ្សាយដោយគណៈ កម្មាធិការជាតិដើម្បីការអភិវឌ្ឍ និងកំណែទម្រង់ចិន និងសាលាក្រុងប៉េកាំង ។
របាយការណ៍នេះបង្ហាញថា ក្រុងប៉េកាំង បានដាក់ចេញនូវគោលនយោបាយនិងវិធានការជាច្រើន ដើម្បីជួយដល់ការកែទម្រង់ផ្សេងៗ ដូចជាការបើកទូលាយសម្រាប់អាជីវករ និងការចេញប័ណ្ណអនុញ្ញាតសាងសង់ ដែលបានជួយអភិវឌ្ឍយ៉ាងធំធេងដល់បរិយាកាសធ្វើអាជីវកម្មនៅក្នុងទីក្រុង។
លើសពីនេះ ប៉េកាំង ក៏បានបញ្ចូលកំណែទម្រង់ចំនួន២៦ និងបញ្ជីគោលនយោបាយចំនួន១៣៦បញ្ជី សម្រាប់ធ្វើឱ្យបរិយាកាសអាជីវកម្មក្នុងទីក្រុងកាន់តែល្អប្រសើរឡើង ដោយក្នុងនោះ មាន៨៨បញ្ជីគោលនយោបាយ ត្រូវបានគេអនុវត្ត។
មជ្ឈមណ្ឌលសេវារដ្ឋបាលគ្រប់ជ្រុងជ្រោយ នៅខ័ណ្ឌហៃទាន ក្រុងប៉េកាំង មានផ្តល់សេវាច្រកចេញចូលតែមួយ ដោយមានបុគ្គលិកនៅនឹងកន្លែងផ្ទាល់នៅតាមមន្ទីរពន្ធដារ មន្ទីរសន្តិសុខសាធារណៈ និងអគារឧស្សាហកម្មនិងពាណិជ្ជកម្មផ្សេងៗ សម្រាប់ជួយសម្រួលដល់ការទទួលបានសេវាកម្ម។
ខ័ណ្ឌ ឆាវយ៉ាង គឺជាខ័ណ្ឌដំបូងគេនៅប៉េកាំង ដែលផ្តល់សេវាក្រៅម៉ោងធ្វើការ និងបន្ថែមម៉ោងផ្តល់សេវាសម្រាប់សេវាដែលមានគេត្រូវការច្រើន ដោយថែមម៉ោងធ្វើការចំនួន២ម៉ោង បន្ថែមពីលើម៉ោងធ្វើការធម្មតា ដើម្បីបំពេញតម្រូវការរបស់អ្នកដែលត្រូវការសេវា ឱ្យបានកាន់តែល្អ។ ប្រជាពលរដ្ឋ នៅមូលដ្ឋានក៏អាចស្នើសុំតាមអនឡាញ ដើម្បីកក់ម៉ោងទទួលសេវានៅរៀងរាល់ថ្ងៃសៅរ៍ផងដែរ។
មជ្ឈមណ្ឌលសម្រាប់ការបង្កើតថ្មី ចុងគ័នឈុន អ៊ីនណូ វេរ (Zhongguancun Inno Way) ដែលជាមជ្ឈមណ្ឌលដ៏ពិសេសគ្មានពីរសម្រាប់សហគ្រិន បានប្រមូលផ្តុំក្រុមអាជីវករជិត៣ពាន់ក្រុម ក្នុងអំឡុងពេល៤ឆ្នាំកន្លងទៅនេះ។ ឈ្មួញកណ្តាល និងទីភ្នាក់ងារវិនិយោគដែលស្របតាមស្តង់ដារខ្ពស់ បានផ្តល់ជូនក្រុមហ៊ុនទើបនឹងបង្កើតថ្មីទាំងឡាយ នូវសេវាកម្មជាច្រើនទាំងផ្នែកសារពើពន្ធ ច្បាប់ ហិរញ្ញវត្ថុ និងធនធានមនុស្ស៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍