Connect with us

ប្រជាជនថៃ ៣ ក្នុងចំណោម ៥នាក់ ធ្លាប់លេងល្បែងស៊ីសង

ច្រើនគួរសម!

បាងកក៖ របាយការណ៍សិក្សាស្រាវជ្រាវ ដែលទើបតែចេញផ្សាយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ដោយគណៈកម្មការទទួលបន្ទុកកិច្ចការសិក្សាស្រាវជ្រាវល្បែងស៊ីសងថៃ បានឱ្យដឹងថា ប្រជាជនថៃ ៣ នាក់ ក្នុងចំណោម ៥នាក់ ធ្លាប់ប្រព្រឹត្តល្បែងស៊ីសង។ ការសិក្សា បានធ្វើឡើងដោយសាកសួរប្រជាជនថៃ ចំនួន ៣០ លាននាក់ ឬស្មើនឹង ៥៧ភាគរយ នៃប្រជាជនថៃសរុប ចាប់តាំងពីឆ្នាំ២០១៧មក។

ឆ្នោតជាតិ ជាល្បែងដែលមានប្រជាប្រិយភាពបំផុត ក្នុងចំណោមអ្នកឆ្លើយតបនឹងសំណួរ។ ឆ្នោតខុសច្បាប់ បៀរ និងភ្នាល់បាល់ ជាល្បែងស៊ីសង ដែលពេញនិយមបន្ទាប់ពីឆ្នោតជាតិ។ ការស្រាវជ្រាវ រកឃើញទៀតថា ការភ្នាល់បាល់ រកចំណូលបាន ១៦០ពាន់លានបាត ឬ ៥៣០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ តាមពីក្រោយដោយល្បែងឆ្នោតខុសច្បាប់ ១៥៣ ពាន់លានបាត (៥ពាន់លានដុល្លារ) និង ឆ្នោតជាតិ មានចំណូល ១៥០ពាន់លានបាត ក្នុងមួយឆ្នាំ។ អ្នកប្រព្រឹត្តល្បែងស៊ីសង ៤៦ភាគរយ មានអាយុចន្លោះពី ១៩ ដល់ ២៥ឆ្នាំ។

សូមជម្រាបថា ក្រោមច្បាប់ថៃ ល្បែង ២៨ប្រភេទតែប៉ុណ្ណោះ ដែលចាត់ទុកជាល្បែងស្របច្បាប់ ក្នុងនោះមាន ភ្នាល់ប្រដាល់ ជល់មាន់ Bingo ឆ្នោតជាតិ និង បាល់ទាត់លើតុ ៕

ប្រភព៖ Khaosod

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម