Connect with us

ប្រជាពលរដ្ឋចងអភិបាលក្រុងម្នាក់ អូសតាមឡាន ព្រោះខឹងរឿងផ្លូវខូចមិនព្រមធ្វើ (មានវីដេអូ)

សាហាវមែន!

ម៉ិកស៊ិក៖ ដោយសារខឹងនឹងរឿងផ្លូវខូចពេក ប្រជាពលរដ្ឋនៅប្រទេសម៉ិកស៊ិកចំនួន ១១នាក់ បានចាប់ចងលោកអភិបាលក្រុងម្នាក់ រួចអូសតាមរថយន្ត បណ្ដាលឱ្យលោករងរបួសជាទម្ងន់។

លោកអភិបាល Jorge Luis Escandon Hernandez ដែលគ្រប់គ្រងទីក្រុងមួយ នៅរដ្ឋ Chiapas ភាគខាងត្បូងប្រទេសម៉ិកស៊ិក បានសន្យានឹងប្រជាពលរដ្ឋខ្លួនថា បើគាត់ជាប់ឆ្នោត គាត់នឹងជួសជុលផ្លូវនានា ឱ្យល្អប្រសើរឡើង សម្រាប់ងាយស្រួលដល់ការធ្វើដំណើរ។ តែក្រោយជាប់ឆ្នោត ផ្លូវមិនត្រូវបានជួសជុលតាមការសន្យាឡើយ។

ពលរដ្ឋទាំង ១១នាក់ ដែលបានប្រព្រឹត្តទៅលើអភិបាលក្រុងខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីឃាត់រថយន្តរបស់ពួកគេ។ ក្រោយហេតុការណ៍នេះ មេធាវីរបស់លោក Escandon នឹងប្ដឹងជនបង្កទាំង១១នាក់ ពាក់ព័ន្ធនឹងអំពើឃុំឃាំង និងមនុស្សឃាតដោយចេតនា៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ BBC

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម