Connect with us

Petr Cech រកបានអាជីពថ្មី ក្រោយព្យួរស្បែកជើងពីបាល់ទាល់

Petr Cech រកបានអាជីពថ្មី ក្រោយព្យួរស្បែកជើងពីបាល់ទាល់

អង់គ្លេស៖ អតីតអ្នកចាំទី Chelsea និង Arsenal លោក Petr Cech បានផ្លាស់ប្តូរពីលេងលើវាលស្មៅ ទៅលេងលើទឹកកក ដោយការចុះហត្ថលេខាចូលរួមក្រុមវាយកូនបាល់លើទឹកកក Guildford Phoenix ។

កីឡាករសញ្ជាតិឆេក គឺជាអ្នកគាំទ្រដ៏ខ្លាំងក្លាម្នាក់របស់កីឡាខាងលើ។ អ្នកចាំទីវ័យ ៣៧ឆ្នាំ បាននិយាយថា៖ ” ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចជួយក្រុមយុវជននេះឱ្យសម្រេចគោលដៅរបស់ពួកគេ ។បន្ទាប់ពីរយៈពេល ២០ឆ្នាំនៃអាជីពបាល់ទាត់ នេះនឹងក្លាយជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ខ្ញុំក្នុងការលេងហ្គេមដែលខ្ញុំចូលចិត្តមើល និងលេងកាលពីក្មេង” ។

Cech បានមកដល់ចក្រភពអង់គ្លេសក្នុងឆ្នាំ ២០០៤ ដោយបានចុះកុងត្រាជាមួយក្រុម Guildford Phoenix លេងក្នុងលីហ្គ Elite Ice Hockey League លំដាប់ទី ២ នៃកីឡាវាយកូនបាល់លើទឹកកករបស់អង់គ្លេស៕

    Loading...

    ពេញនិយម