Connect with us

ក្រោយយក Sachez និង Lukaku បានផលល្អ ពេលនេះ Inter ចង់បានខ្សែបម្រើ ManUtd ម្នាក់ទៀត

ក្រោយយក Sachez និង Lukaku បានផលល្អ ពេលនេះ Inter ចង់បានខ្សែបម្រើ ManUtd ម្នាក់ទៀត

អ៉ីតាលី៖ យោងតាមគេហទំព័រ FCInterNews.it បានឱ្យដឹងថា Inter កំពុងតែត្រៀមខ្លួនចូលទីផ្សារដោះដូរកីឡាករខែមករា សម្រាប់ខ្សែបម្រើ Nemanja Matic របស់ក្រុមបិសាចក្រហម។

កីឡាករអន្តរជាតិស៊ែប៊ីវ័យ ៣១ ឆ្នាំរូបនេះត្រូវបានគេនិយាយថា មានទំនាក់ទំនងតានតឹងជាមួយអ្នកចាត់ការ Ole Gunnar Solskjaer និងបង្ហាញខ្លួនបានតែ ៥ ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ។ ហើយរូបគេ អាចនឹងបញ្ចប់កិច្ចសន្យាមុនកុងត្រាផុតកំណត់នៅខែមិថុនាឆ្នាំ ២០២០ ទោះបីជាមានជម្រើសក្នុងការបន្តមួយឆ្នាំទៀតក៏ដោយ។

រឿងនេះត្រូវបានគេរាយការណ៍នៅក្នុងប្រទេសអ៉ីតាលីថា Matic ចាប់អារម្មណ៍នឹងគំនិតនៃបទពិសោធន៍ថ្មីនៅក្នុង Serie A និងត្រូវបានកំណត់គោលដៅរួចហើយដោយនាយក Inter បច្ចុប្បន្ន គឺលោក Beppe Marotta នៅពេលដែលគាត់នៅឯក្លិប Juventus កាលពីពីរឆ្នាំមុន៕

    Loading...

    ពេញនិយម