Connect with us

ក្រោមការដឹកនាំរបស់លោក Eno ក្រុមតារាចម្រៀងថ្មី Team Original Song សង្ឃឹមថានឹងបានទទួលជោគជ័យ

ជាតារាចម្រៀងផង ជាអ្នកដឹកនាំក្រុម Team Original Song ផង ឡូយមែន Idol

ភ្នំពេញ៖ ក្រោយទទួលបានជោគជ័យ នឹងទទួលបានការគាំទ្រច្រើនពីមិត្តយុវវ័យ តារាចម្រៀង លោក Eno ដែលជាអ្នកគ្រប់គ្រង Team Original Song បានខិតខំបណ្តុះយុវវ័យដែលដែលស្រឡាញ់វិស័យសិល្បៈផ្នែកច្រៀង ឱ្យក្លាយជាតារាចម្រៀងមួយ សម្រេចក្តីសុបិនដែលពួកគាត់ ដែលគាត់ធ្លាប់តែស្រមៃ ពេលនេះបានក្លាយជាការពិតហើយ។

ថ្មីៗនេះ ក្រុមតារាចម្រៀង Team Original Song គ្រប់គ្រងដោយ លោក Eno ដែលជាតារាចម្រៀងដែលកំពុងតែល្បីក្នុងស្រទាប់យុវវ័យ កំពុងតែដឹកនាំថត MV ដែលគ្រោងចេញក្នុងពេលឆាប់ៗនេះ ដែលមានការចូលរួមសម្តែង ដោយ ឌីអូ និង កញ្ញា ណាន់ណា ក្នុងនោះមានតារាចម្រៀងរបស់ Team Original Song ដូចជា៖
១.បទ “មិនត្រូវការកាកសំណល់ ច្រៀងដោយ កញ្ញា អាំម៉ារ៉ា
២.បទ “អត់អូនមិនបានហេតុអ្វីនៅតែក្បត់” ច្រៀងដោយ កញ្ញា អាន់យ៉ា
៣.បទ “គ្មាននារីណាល្អជាប្រពន្ធនៅផ្ទះ” ច្រៀងដោយ កញ្ញា សោភា ទេពី និង
ទាំងអស់នេះជាស្នាដៃថ្មីរបស់លោក Eno ដែលដឹកនាំផ្ទាល់ក្នុងការបង្កើត Team Original Song ហើយផលិតជា MV ដោយខ្លួនឯង។ គ្រាន់តែលោក Eno បង្ហោះនៅបទចម្រៀងជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ឃើញថាហ្វេនជាច្រើនគាំទ្រលោក Eno ជាខ្លាំង ហើយទស្សនិកជនអាចចូលទៅកាន់ Chanel YouTube ENO OFFICIAL ក៏អាចទស្សនាបានផងដែរ។

ក្រោយចេញនៅបទ Original Song នេះមកក៏សង្កេតឃើញថាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត ពិសេសមិត្តៗយុវវ័យ ហើយពិតជាមានអត្ថន័យពិរោះរណ្តំក្នុងដួងចិត្តទស្សនិកជនជាច្រើននាក់ផងដែរ៕

 

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម