Connect with us

ការប្រគំតន្រ្តី Opera លើកទី២ ដែលទទួលជោគជ័យកាលពីឆ្នាំមុនឥឡូវនេះនឹងប្រគំម្តងទៀតហើយ

អ្នកចាប់អារម្មណ៍អាចចូលរួមបាននៅថ្ងៃទី ១១-១២ ខែតុលា

ភ្នំពេញ៖ បច្ចុប្បន្ន តន្ត្រីនៅក្នុងប្រទេសកម្ពុជាកាន់តែរីកលូតលាស់ជាបណ្តើរៗ ថែមទាំងមានជនបរទេសជាច្រើនកំពុងតែវិនិយោគលើវិស័យមួយនេះក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ផងដែរ។ ជាក់ស្តែងនៅថ្ងៃទី១១-១២ ខែតុលា កម្មវិធីប្រគំតន្ត្រីលើកទី២ដែលនឹងប្រារព្ធឡើងនៅសណ្ឋាគាសូហ្វីថ៊ែលចាប់ពីម៉ោង៧-៩ យប់ដែលជាការសម្តែងចម្រៀង Opera ជាមួយនឹងវង់តន្ត្រីខ្នាតធំ(orcheatra) ដោយជនជាតិជប៉ុនជាច្រើនរូបពោរពេញទៅដោយទេពកោសល្យ និង បទពិសោធន៍ជាច្រើនឆ្នាំ។ សម្រាប់សំបុត្រចូលទស្សនាគឺមានតម្លៃចាប់ពី ២៥ ដុល្លារ រហូតដល់ ១០០ ដុល្លារ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម