បាយស ញ៉ាំរាល់ថ្ងៃ អាចបង្កហានិភ័យជំងឺទឹកនោមផ្អែមមែន បើមិនប្រយ័ត្ន
បាយស ញ៉ាំរាល់ថ្ងៃ អាចបង្កហានិភ័យជំងឺទឹកនោមផ្អែមមែន បើមិនប្រយ័ត្ន
គ្នាយើងមួយចំនួនប្រាកដជាធ្លាប់ដឹង ឬ ឮខ្លះហើយថា បាយស ដែលញ៉ាំរាល់ថ្ងៃ គឺមានជាតិស្ករ ដែលវាអាចបង្កទៅជាហានិភ័យជំងឺទឹកនោមផ្អែមបាន។ ហើយគិតមកទល់ពេលនេះ ផ្អែកតាមការស្រាវជ្រាវវិទ្យាសាស្រ្ត ក៏បានអះអាង ថាពិតជាមានហានិភ័យមែន។
តាមសារព័ត៌មានសឹង្ហបុរី Straits Times ការវិភាគលើទិន្នន័យពីការចុះសិក្សាស្រាវជា្រវធំៗបួន ដែលធ្វើឡើងដោយ សាកលវិទ្យាល័យ Harvard បានឲ្យដឹងថា ត្រឹមតែបាយសមួយកូនចាន ញ៉ាំជាប្រចាំថ្ងៃ អាចបង្កើនហានិភ័យជំងឺទឹកនោមផ្អែម ដល់ទៅ១១% ទៅដល់សុខភាពប្រជាពលរដ្ឋ។
នៅក្នុងព្រឹត្តិបត្រស្រាវជ្រាវបានពន្យល់ថា នៅក្នុងអាហារ ពិសេសពពួកបាយស មានសារធាតុស្ករ ដែលត្រូវបានស្រូបចូលទៅក្នុងឈាមយ៉ាងរហ័ស ហើយជាតិស្ករនេះ អាចធ្វើឲ្យលំពែង ធ្វើការកាន់តែខ្លាំងជាងមុន។ នៅពេលដំណើរអាការៈបែបនេះ កើតឡើងញឹកញាប់ គឺធ្វើឲ្យលំពែងផលិតអាំងស៊ុយលីនមានគុណភាពកាន់តែខ្សោយ ជាហេតុធ្វើឲ្យរាងកាយងាយស្រូបជាតិស្ករ។
ដោយឡែកជាតិស្ករនៅក្នុងឈាមច្រើន បង្កឲ្យខូចក្រលៀនបាន ជាហេតុធ្វើឲ្យ ហានិភ័យជំងឺទឹកនោមផ្អែមកើតឡើង។
បើតាម លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងសុខាភិបាលសឹង្ហបុរី បានឲ្យដឹងថា ត្រឹមតែ ជំងឺទឹកនោមផ្អែមមួយមុខ អាចធ្វើឲ្យរដ្ឋសឹង្ហបុរីត្រូវចាយលុយគិតជាលុយដុលា្លរអាមេរិក ប្រមាណ ១ប៊ីលានដុល្លារអាមេរិក ដើម្បីចំណាយដោះស្រាយបញ្ហានេះ។
គួររំលឹកដែរថា បាយសត្រូវបានចាត់ទុកថា ជាអាហារពេញនិយមជាងគេបំផុត មិនអាចខ្វះបាន សម្រាប់ប្រជាជនអាស៊ី យ៉ាងណាមិញ ជាមួយបញ្ហានេះ លោក វេជ្ជបណ្ឌិត Stanley Liew ជាជំនាញផ្នែកជំងឺទឹកនោមផ្អែម ពីមន្ទីរពេទ្យ Raffles របស់សឹង្ហបុរី បានលើកឡើងថា ការកាត់បន្ថយការញ៉ាំបាយស ដោយជំនួសវិញ នូវគ្រាប់ធញ្ញជាតិផ្សេងៗ ជាជម្រើសមួយដ៏ល្អប្រសើរ ដែលជួយបន្ថយពីការចូលរួមបង្កជាហានិភ័យខាងលើ៕
ប្រភព៖ Hellokrupet
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍