Connect with us

តោះមកដឹងពីអ្នកអត្ថាធិប្បាយជំនួប អ៊ីរ៉ង់ ទល់នឹង កម្ពុជា នៅយប់នេះ

តោះមកដឹងពីអ្នកអត្ថាធិប្បាយជំនួប អ៊ីរ៉ង់ ទល់នឹង កម្ពុជា នៅយប់នេះ

ភ្នំពេញ៖ យោងតាមការបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ស៊ីថូ ណាថាន់ ប្រធានផ្នែកកីឡាប្រចាំ CBS បានឱ្យដឹងនៅរសៀលថ្ងៃទី១០ ខែតុលា នេះថា សម្រាប់ជំនួប អ៊ីរ៉ង់ ទល់នឹង កម្ពុជា នៅវគ្គជម្រុះជុំទី២ ពានរង្វាន់ FIFA World Cup Qatar 2022 វេលាម៉ោង ២០:៣០ នាទី ថ្ងៃដដែលនេះ ប្រិយមិត្តនឹងបានជួបជាមួយអ្នកអត្ថាធិប្បាយ ២រូប គឺលោក ស៊ីថូ ណាថាន់ និងលោក នី ឬទ្ធី ពិធីករកីឡារបស់ CBS ។

លោក ស៊ីថូ ណាថាន់ សូមអំពាវនាវឱ្យបងប្អូនប្រិយមិត្ត អធ្យាស្រ័យទុកជាមុន ប្រសិនបើការអត្ថាធិប្បាយរបស់ពួកគាត់ យល់ដឹងមិនដល់នូវចំណុចសំខាន់ៗ មួយចំនួន ជាពិសេសលើឈ្មោះកីឡាករអ៊ីរ៉ង់ ឬក៏ ព័ត៌មានផ្សេងៗទាក់ទិនទៅនឹងកីឡាករកម្ពុជា ដែលមានលក្ខណៈស៊ីជម្រៅ។ លោកក៏បានបញ្ជាក់ទៀតថា គាត់មានបញ្ហាសុខភាពបន្តិចបន្តួច តែមិនមែនជាបញ្ហាចោទឡើយ។

សូមជម្រាបថា ការប្រកួត អ៊ីរ៉ង់ ទល់នឹង កម្ពុជា នឹងមានផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN និងមាន Live លើ Facebook Page ធំៗ ៣ របស់ CBS រួមមាន CBS Sport, CTN TV និង MyTV ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម