Connect with us

លោក Honda ថា បើគាត់ប្រើទម្រង់នេះ ប្រហែលចាញ់អ៊ីរ៉ង់ ត្រឹម ៤-០ តែគាត់មិនចង់ប្រើ

គាត់និយាយត្រូវមែន!

អ៊ីរ៉ង់៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានថ្លែងក្រោយចប់ការប្រកួតដែលកម្ពុជា ចាញ់ អ៊ីរ៉ង់ ទក់សាច់ ដោយលទ្ធផល ១៤-០ ថា ប្រសិនបើ គាត់ប្រើប្រាស់តាក់ទិកមួយផ្សេង ប្រហែលជា កម្ពុជា មិនបានចាញ់អ៊ីរ៉ង់ ច្រើនគ្រាប់ដូច្នេះទេ។

អ្នកចាត់ការសញ្ជាតិជប៉ុន បានលើកឡើងថា ព្រោះលោកចង់ឱ្យកូនក្រុមហ៊ានលេង ដោយស្មារតីប្រយុទ្ធ មិនចុះញ៉មនឹងគូប្រកួតដែលមានកម្រិតខ្ពស់ជាងខ្លួន។ លោកបន្តថា បើកម្ពុជា មិនចំណាយកម្លាំងដើម្បីប្រយុទ្ធ គ្រាន់តែពេលបានបាល់ រួចទាត់ចោល ហើយទុកកម្លាំងចាំតែការពារពេលអ៊ីរ៉ង់សម្រុក នោះកម្ពុជា ប្រហែលចាញ់តែ ៤-៥គ្រាប់ប៉ុណ្ណោះ។ លោកបន្ថែមថា ជាការពិតណាស់ បើប្រៀបធៀបនឹងអ៊ីរ៉ង់, កម្ពុជា ចាញ់ទាំងកម្លាំង ទាំងកាយសម្បទា ទាំងកម្រិតនៃការលេង។

លោកថា៖ “ហេតុអ្វីចាញ់ ១៤-០ ? ព្រោះពួកយើង ចំណាយកម្លាំងដើម្បីប្រយុទ្ធ ពេលយើងប៉ះបាល់ ពេលយើងបង្កើតកំហុស យើងហត់ យើងមានចន្លោះប្រហោងផ្នែកខាងក្រោយ ដូច្នេះពួកគេ នឹងលេង Counter នេះជាចំណុចខ្លាំងរបស់ពួកគេ… យើងអាចជ្រើសរើសយកចាញ់ ៤ ឬ ៥ សូន្យ ដូចកាលវគ្គជម្រុះលើកមុនអ៊ីចឹង តែវាមិនបានអ្វីមកវិញទាំងអស់។ ពួកយើងគ្មានអនាគតល្អទេ។”

លោក Honda ហាក់បង្ហាញពីការពេញចិត្តចំពោះកូនក្រុមរបស់លោក ទោះបីជាលទ្ធផលមិនបានគាប់ប្រសើរក៏ដោយ ព្រោះលោកបានមើលឃើញពីទំនុកចិត្តរបស់កីឡាកររបស់ខ្លួននីមួយៗ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម