Connect with us

ក្តីស្រមៃរបស់ នាយ ចឺម ប្រាថ្នាចង់ទៅច្រៀងក្រៅប្រទេស ពេលនេះបានសម្រេចដូច បំណងហើយ

លើកនេះកាក់កបហើយ នាយ ចឺម

ភ្នំពេញ៖ តារាចម្រៀង នាយ ចឺម កាន់តែកាក់កបជាខ្លាំងក្នុងឆ្នាំ២០១៩នេះ ក្រោយពីតារាចម្រៀងរូបនេះមានរឿងអាស្រូវដែលគេចោទថា បានមើលស្រាលលោក ខេមរៈ សេរីមន្ត ដោយការអំនួតរបស់ខ្លួន បានធ្វើឱ្យផ្ទុះពាក្យសម្តីពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។

ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរទៅជាលាភទៅវិញ តារាចម្រៀង នាយ ចឺម បានសម្រេចបំណងប្រាថ្នារបស់ខ្លួន ក្នុងការទៅច្រៀងនៅក្រៅប្រទេស នៅពេលនេះ នាយ ចឺម ត្រូវបានគេអញ្ជើញឱ្យទៅច្រៀងនៅឯសហរដ្ឋអាមេរិក ចំនួនពីរខែ ទាំងនេះជាភាពជោគជ័យមួយសម្រាប់ នាយ ចឺម ដែលជាសិល្បករខ្មែរមួយរូបដែលមានវ័យក្មេងជាងគេ។ តារាចម្រៀង នាយ ចឺម ដែលប្តូរពីកំប្លែង មកជាអ្នកចម្រៀង សង្កេតឃើញថាក្នុងឆ្នាំ២០១៩ នេះ នាយ ចឺម អាចទទួលបានចំណូលច្រើនពីការទៅច្រៀងនៅឯសហរដ្ឋអាមេរិក៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម