Connect with us

ស៊ិន យូប៊ីន ចូលរួមកម្មវិធី Supermum របស់ប៉ុស្ដិ៍ទូរទស្សន៍មួយនៅប្រទេសថៃ

កញ្ញា ស៊ីន យូប៊ីន កាន់តែល្បីនៅថៃដូចសង្សារបស់ខ្លួនអ៊ីចឹង

ភ្នំពេញ៖ បច្ចុប្បន្ននេះអតីត Freshie Girl កញ្ញា ស៊ិន យូប៊ីន ហាក់បីដូចជាមានយីអ៊ុនឡើង ក្រោយប្រឡងជាប់បានចំណាត់ថ្នាក់លេខមួយ ក្នុងការប្រកួត Freshie Boy Freshie Girl ជំនាន់ទី១២ ក្នុងឆ្នាំ២០១៣។

ជាងនេះទៅទៀត ស៊ិន យូប៊ីន កំពុងតែមានការមមាញឹកជាមួយការសម្តែងខ្សែភាពយន្ត ពិសេសកញ្ញាក៏បានចូលរួមជាមួយកម្មវិធីធំៗរបស់ស្ថានីយទូរទ្សន៍នៃប្រទេសថៃ ដូចជាកម្មវិធី “Supermum” របស់ Work Point ផងដែរ។

ទាំងអស់នេះបានឆ្លុះបញ្ចាំងឱ្យឃើញថាកញ្ញា ស៊ិន យូប៊ីន កាន់តែជោគជ័យក្នុងវិថីសិល្បៈ មិនចាញ់រៀមច្បងប៉ុន្មាននោះទេ។ អ្វីដែលប្រិយមិត្តចង់ដឹងជាងនេះទៅទៀតនោះថា តើកញ្ញា ស៊ិន យូប៊ីន មានដំណឹងល្អនៅពេលណា ក្រោយពីដឹងថាកញ្ញា មានទំនាក់ទំនងស្នេហាជាមួយតារាសម្តែង លោក វ៉ៃហាំង តែដូចជាមិនមានការបញ្ជាក់ពីកញ្ញា យូប៊ីន នៅឡើយនោះទេ។

តារាសម្តែងវ័យក្មេងម្នាក់នេះ ក៏កំពុងតែធ្វើឱ្យមហាជនជាច្រើនស្ញើចសរសើរគ្រប់ៗគ្នាថា ខ្លួនជាតារាវ័យក្មេងម្នាក់មែន តែប្រជាប្រិយភាពល្បីមិនចាញ់រៀមច្បងប៉ុន្មាននោះឡើយ ពិសេសកញ្ញា ក៏ជាអ្នកតំណាងផលិតផលមួយឱ្យប្រទេសថៃថែមទៀត៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម