Connect with us

ក្មេងៗជាច្រើនសម្រុកធ្វើការងារសាលាលើយន្តហោះក្រោយដំណើរកម្សាន្តថ្ងៃបុណ្យជាតិបានបញ្ចប់

កុំឱ្យខាតពេល ធ្វើលើយន្តហោះម៉ងទៅ

ប្រទេសចិន៖ កំឡុងពេលបុណ្យជាតិនៅប្រទេសចិនដែលមានរយៈពេលឈប់សម្រាករហូតដល់១សប្តាហ៍នោះបានធ្វើឱ្យប្រជាជនចិនជាច្រើនចាកចេញពីស្រុកកំណើតដើម្បីធ្វើដំណើរកម្សាន្តតាមតំបន់ផ្សេងៗជាច្រើនរហូតដល់មានការកកស្ទះស្ថានីយ៍រថភ្លើង ព្រលានយន្តហោះ និង តាមផ្លូវដែលមានរថយន្តកកស្ទះទៅមុខមិនរួចជាច្រើនជួរ។

ក្រោយដំណើរកម្សាន្តបានបញ្ចប់ ជាពេលវេលាដែលប្រជាជនចិនត្រូវត្រឡប់មកវិញដើម្បីបំពេញការងារតាមធម្មតា រីឯសិស្សសាលាជាច្រើនក៏ប្រញាប់រូតរះធ្វើកិច្ចការសាលាស្របពេលដែលកំពុងស្ថិតលើយន្តហោះ នេះក៏ព្រោះតែឪពុកម្តាយរបស់ពួកគេសង្ឃឹមថា កូនរបស់ខ្លួនឹងអាចទទួលបានពិន្ទុល្អលើកិច្ចការសាលាទាំងនោះ៕

 

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម