Connect with us

ចិន ប្រើវិធីសាស្ត្រទំនើប ដើម្បីតាមដានសិស្សមិនយកចិត្តទុកដាក់រៀនសូត្រ (មានវីដេអូ)

កុហកគ្រូលែងបានហើយអ៊ីចឹងនោះ!

ចិន៖ ថ្មីៗនេះ សារព័ត៌មានមួយ បានបញ្ចេញវីដេអូ ដែលបង្ហាញពីវិធីសាស្ត្រដ៏ទំនើបរបស់ចិន ក្នុងការតាមដានការសិក្សារបស់សិស្ស ដោយការតម្រូវឱ្យពាក់ឧបករណ៍មួយប្រភេទនៅលើក្បាល។ ឧបករណ៍នេះ ត្រូវបានប្រើប្រាស់ក្នុងសាលាបឋមសិក្សាមួយក្នុងប្រទេសចិន ដោយវាអាចប្រាប់គ្រូបង្រៀនបានថា សិស្សរបស់គាត់ កំពុងផ្ដោតលើការរៀនសូត្រ ឬបែកអារម្មណ៍ទៅគិតពីអ្វីផ្សេង។

នៅលើឧបករណ៍នេះ វាបង្ហាញភ្លើងពណ៌ក្រហម ខៀវ លឿង និង ពណ៌ស។ សម្រាប់ពណ៌ក្រហម វាមានន័យថា សិស្សកំពុងយកចិត្តទុកដាក់ខ្លាំងក្នុងការរៀនសូត្រ ហើយពណ៌ក្រហម ប្រាប់ថា សិស្សកំពុងគិតពីអ្វីផ្សេងក្រៅពីមេរៀនដែលគ្រូកំពុងបង្រៀន។ ទិន្នន័យទាំងអស់ ត្រូវបានបញ្ជូនទៅកាន់គ្រូបង្រៀន ហើយគ្រូបង្រៀន បញ្ជូនបន្តទៅឪពុកម្ដាយ ឬអាណាព្យាបាលសិស្ស៕

 

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម