Connect with us

រណារយន្ត ដែលរឹបអូសពីបទល្មើស ត្រូវប្រើប្រាស់កសាងជារូបសំណាកសត្វដំរី

ពិតជាគួរឱ្យស្ងើចសរសើរ មែន!

មណ្ឌលគិរី៖ រូបសំណាងសត្វដំរី ដែលកសាងឡើងដោយប្រើប្រាស់រណារយន្ត រឹបអូសបានពីបទល្មើសធនធានធម្មជាតិ នឹងយកទៅដាក់តាំងបង្ហាញជាសាធារណៈ នៅសួនឧទ្យានសែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី នៅក្នុងពេលឆាប់ៗខាងមុខនេះ។

រូបសំណាកសត្វដំរី ដែលកសាងដោយប្រើប្រាស់រណារយន្តនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងដើម្បីជានិមិត្តរូបនៃការបង្ក្រាបបទល្មើស និងអភិរក្សជីវចម្រុះឱ្យបានគង់វង្ស។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ដោយបានឱ្យដឹងថា រូបសំណាកសត្វដំរី ដែលធ្វើពីវត្ថុតាងរណារយន្ត មានទំហំដូចខាងក្រោម៖

ទី១- កម្ពស់ ២,៨០ ម៉ែត្រ (គិតពីបាតជើងដល់ចុងប្រមោយខាងលើ)
ទី២- បណ្ដោយប្រវែង ៣,១០ ម៉ែត្រ (គិតពីក្បាលដល់ជើងក្រោយ)
ទី៣- ទទឹងចន្លោះពី ០,៩០ ម៉ែត្រ ទៅ ១ ម៉ែត្រ (គិតពីទំហំតួខ្លួន) ហើយបានប្រើប្រាស់វត្ថុតាងរណារយន្តសរុប៣០០ គ្រឿងក្នុងនោះមាន ម៉ាស៊ីនរណារយន្ត និងផ្លែរណារយន្ត ព្រមទាំងគ្រឿងម៉ូតូប្រព្រឹត្តបទល្មើស។

រូបសំណាកសត្វដំរីនេះ ត្រូវបានសាងសង់អស់រយៈពេល ៧ខែ និងដោយមានការចូលរួមគាំទ្រថវិកាពីសប្បុរសជន និងអង្គការដៃគូអភិវឌ្ឍន៍នានា៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម