កីឡាករកាណាដា ជួយសម្អាតទីក្រុងក្រោយលុបចោលការប្រកួត ដោយសារព្យុះនៅជប៉ុន(មានវីដេអូ)
គួរឱ្យគោរពនូវទឹកចិត្តរបស់កីឡាករប្រទេសកាណាដាពិតមែន! (មានវីដេអូ)
ជប៉ុន៖ ប្រជាជនជប៉ុន មានការកោតសរសើរនូវទឹកចិត្តរបស់កីឡាករបាល់ឱបរបស់ប្រទេសកាណាដា បន្ទាប់ពីពួកគេ បាននាំគ្នាជួយសម្អាតបរិស្ថានទីក្រុងដែលពួកគេមកស្នាក់នៅ អំឡុងដំណើរមកប្រកួតនៅទីក្រុងកាមៃស៊ី (Kamaishi) ដែលត្រូវបានលុបចោលដោយសារព្យុះទីហ្វុង Hagibis ។
ជប៉ុន បានរងគ្រោះដោយសារព្យុះទីហ្វុង Hagibis ចាប់ផ្ដើមកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បណ្ដាលឱ្យបាក់ដី ខូចខាតផ្ទះសម្បែង និងមានមនុស្សស្លាប់ជាង ៣០នាក់ គិតមកទល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ។
អ្នករៀបចំការប្រកួត បានស្ងើចសរសើរនូវចំពោះសកម្មភាពចេះជួយគ្នារបស់កីឡាករកាណាដា ដែលបានបង្ហោះវីដេអូមួយនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Twitter ។ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បានបញ្ជាឱ្យកងកម្លាំងប្រមាណ ២៧០០០នាក់ ចូលរួមប្រតិបត្តិការជួយសង្គ្រោះប្រជាជនជប៉ុន ដែលរងគ្រោះដោយសារព្យុះនេះ៕
សូមទស្សនាវីដេអូ៖
ប្រភព៖ CNN
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍