Connect with us

Antoine និង Paing កំពុងប្រជែងគ្នាធ្វើជាម្ចាស់បេះដូងរបស់ Baifern

ហេតុតែគេស្រីស្អាត

ថៃ៖ ថ្មីៗនេះរឿងរ៉ាវអ្នកប្រដាល់ថៃ សញ្ជាតិបារាំងលោក Antoine កំពុងតាមចែចង់តារាស្រីល្បីឈ្មោះBaifern ពិតជាទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយសារពាក្យមួយឃ្លាដែល Fern សរសេរថា”គ្មានទេពាក្យបរិយាយ មានតែ Line ID យកអត់?” ក្នុងនោះដែរក៏ឃើញលោក Antoine ចូលទៅឆ្លើយតបថា “ចង់ដឹងថាមានមនុស្សប៉ុន្មានអ្នកដែលមិនយក” មិនត្រឹមតែប៉ុណ្ណោះ Antoine ហាក់ព្យាយាមផុសរូបភាពជាមួយនឹង Caption ដើម្បីឆ្លើយតបទៅរាល់ការផុសរបស់ Fern នៅលើ Instagram ជាច្រើន។

ស្របពេលលេចឮព័ត៌មាននេះដែរ បើក្រឡេកមើលពីតារាសង្ហាមីយ៉ាន់ម៉ា Paing Takhon ដែលជាតារាមានឱកាសបំពេញការងារនៅប្រទេសថៃជាញឹកញាប់ក៏ធ្លាប់ប្រកាសជាសាធារណៈដែរថា Baifern គឺជានារីក្នុងក្តីសុបិន្តរបស់ខ្លួន ហើយលោកក៏មានបំណងចង់ជួបនាងផ្ទាល់ដែរ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះគឺ Paing បានដាក់រូបស្រីស្អាត Baifern នៅលើផ្ទាំងអេក្រង់ទូរស័ព្ទរបស់ខ្លួនផងដែរ។ ទោះជាយ៉ាងណា Baifern ហាក់មិនទាន់មានប្រតិកម្មអ្វីទាំងអស់ និង កំពុងរីករាយជាមួយដំណើរក្រៅប្រទេសយ៉ាងរំភើយ៕

 

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម