Connect with us

អាំម៉ារ៉ា គ្រាន់តែចេញបទ “មិនត្រូវការកាកសំណល់” ឡើងកប់ស៊េរីម៉ង

អ្នកណាគេយក បើជាកាកសំណល់របស់គេហ្នឹង

ភ្នំពេញ៖ តារាចម្រៀងដែលកំពុងពេញនិយមក្នុងស្រទាប់មិត្តយុវវ័យ អាំម៉ារ៉ា បានធ្វើឱ្យប្រិយមិត្តកាន់តែចាប់អារម្មណ៍ ពិសេសនៅពេលដែលកញ្ញា អាំម៉ារ៉ា ចេញបទចម្រៀង Original Song “មិនត្រូវការកាកសំណល់” ។ ថ្មីៗនេះ កញ្ញា អាំម៉ារ៉ា កំពុងត្រៀមចេញនៅ MV ក្នុងពេលឆាប់ៗនេះ ដែលមានការចូលរួមសម្តែងដោយតារាវ័យក្មេង ស្រស់សោភា កញ្ញា ណាន់ ណា និង លោក Deeo ដែលជាតារាសម្តែងក្នុង Team Original Song ក្រោមការគ្រប់គ្រងរបស់លោក Eno។

កញ្ញា អាំម៉ារ៉ា ជាតារាចម្រៀងមួយរូបដែលមានសម្លេងស្រទន់ រណ្តំចិត្តមិត្តយុវវ័យ នៅពេលដែលបានស្តាប់នៅបទចម្រៀងរបស់កញ្ញាម្តងៗពិតជារងំក្នុងអារម្មណ៍ ហើយមានអត្ថន័យជ្រាលជ្រៅ ពិសេសបទចម្រៀងដែលកញ្ញាត្រៀមចេញនៅ MV ថ្មីៗនេះផងដែរ។

តាមការបញ្ជាក់របស់លោក Eno បានប្រាប់ក្រុមការងារ MYTV PLUS ថា “លោកកំពុងតែត្រៀងចេញ MV បទចម្រៀង Original Song ថ្មីៗបន្ថែមទៀត សម្រាប់ប្រិយមិត្តដែលគាំទ្រ Team Original Song របស់លោកផងដែរ”។ បទចម្រៀងរបស់កញ្ញា អាំម៉ារ៉ា “មិនត្រូវការកាកសំណល់” ត្រៀងចេញនៅ MV ក្នុងពេលឆាប់ៗនេះហើយ៕

  

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម