វីវរហើយ ម្ចាស់អាជីវកម្មទេសចរណ៍នៅរាជធានីភ្នំពេញ អាចប្រឈមមុខបិទអាជីវកម្ម ប្រសិនបើសមត្ថកិច្ច រកឃើញថា ទីកន្លែងអាជីវកម្មនោះ មានប្រើប្រាស់ ឬ ចែកចាយគ្រឿងញៀន
ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែសីហា រដ្ឋបាលរាជធានីភ្នំពេញ បានកោះប្រជុំជាមួយម្ចាស់អាជីវកម្មទេសចរណ៍នានាក្នុងរាជធានីភ្នំពេញ ដើម្បីណែនាំឱ្យមានការចូលរួមលុបបំបាត់ការប្រើប្រាស់ ការជួញដូរ និងការចែកចាយគ្រឿងញៀន នៅគ្រប់រូបភាព។
ថ្លែងក្នុងកិច្ចប្រជុំនោះ អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា គ្រប់អាជីវកម្មដ្ឋានទាំងឡាយណា ដែលរកឃើញថា ជាកន្លែងប្រើប្រាស់ ឬ ចែកចាយគ្រឿងញៀន ដោយមិនបានរាយការណ៍មកអាជ្ញាធរ នោះម្ចាស់អាជីវកម្មនោះ នឹងមានទោសស្មើនឹងបទសហការ ហើយនឹងឈានដល់ការបិទអាជីវកម្មតែម្ដង។
ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះដែរ នៅថ្ងៃម្សិលម៉ិញនេះ សម្ដេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាដល់កម្លាំងសមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបានបង្កើនការយកចិត្តទុកដាក់ និង បង្ក្រាបនូវករណីគ្រឿងញៀននេះ ដើម្បីកុំឲ្យបន្ដការរីករាលដល់បន្ថែមទៀត ខណៈដែលមេក្លោងគ្រឿងញៀន ដែលនាំចូលពីប្រទេសជិតខាងមក កម្ពុជា ត្រូវបង្ក្រាប និងចាប់ខ្លួនបានជាបន្ដបន្ទាប់។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កន្លងទៅសម្ដេចបានបញ្ជាទៅអភិបាលរាជ-ខេត្ត ជាពិសេសរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្ដសៀមរាប យកចិត្តទុកដាក់ដោះស្រាយ ឬបង្ក្រាបការចែកចាយគ្រឿងញៀននៅតាមរង្គសាល និងក្លឹបកំសាន្ដផ្សេងៗជាដើម។
សម្ដេច បានសង្កត់ធ្ងន់ថា សមត្ថកិច្ចបង្ក្រាបតែករណីចែកចាយគ្រឿង មិនមែនបង្ក្រាបកន្លែងកំសាន្ដទេ ប៉ុន្ដែបើម្ចាស់ទីតាំងអនុញ្ញាតឲ្យក្រុមជនសង្ស័យ ចែកចាយ ឬ ប្រើប្រាស់គ្រឿងញៀននោះ ម្ចាស់ទីតាំងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ដូច្នេះ បញ្ហានេះមិនអាចបណ្ដែតបណ្ដោយបាននោះទេ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធត្រូវតែបង្ក្រាបឲ្យខាងតែបាន៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍