Connect with us

អតីតតារាប្រចាំផលិតកម្ម SM នាង Sulli ប្រទះឃើញស្លាប់នៅក្នុងផ្ទះ

តារាកូរ៉េម្នាក់ទៀតហើយដែលស្លាប់ទាំងវ័យក្មេង

កូរ៉េខាងត្បូង៖ អតីតតារាស្រីប្រចាំផលិតកម្ម SM នាង Sulli ត្រូវបានប្រទះឃើញស្លាប់នៅក្នុងផ្ទះកាលពី១ម៉ោងមុនដោយមិត្តរួមការងាររបស់នាង បច្ចុប្បន្នប៉ូលិសកំពុងធ្វើកោសល្យវិច្ច័យដើម្បីបញ្ជាក់ឱ្យច្បាស់រកមូលហេតុនៃការស្លាប់។

គួររំឮកដែរថា តារាស្រីវ័យក្មេងម្នាក់នេះធ្លាប់ទទួលបានការគាំទ្រពីសំណាក់ក្រុមយុវវ័យកូរ៉េជាខ្លាំង ប៉ុន្តែក្រោយបែកធ្លាយព័ត៌មានថានាងជាមនុស្សមិនល្អពីអតីតកាល ដោយសារការប្រើប្រាស់គ្រឿងញៀន និង ជាបក្សពួកក្នុងក្រុមសង្គមងងឹតផងនោះ បានធ្វើឱ្យអ្នកគាំទ្រនាងជាច្រើនមានភាពមិនពេញចិត្តឡើយ នាងទទួលការវាយប្រហារផ្នែកផ្លូវចិត្តយ៉ាងខ្លាំងក្រោយទទួលរងនូវពាក្យព្យុះតិះដៀលជាច្រើនមក រហូតដល់នាងប្រកាសចាកចេញពីក្រុម៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម