Connect with us

ជួបជាមួយតួឯកប្រុសដ៏ល្បី លោក ថាន ណាភព(ត) ក្នុងរឿងភាគថៃថ្មី “បេះដូងចងអាឃាត” របស់ស្ថានីយទូរទស្សន៍ MYTV

ព្រោះតែការឈឺចាប់ ធ្វើឱ្យមនុស្សម្នាក់ចងគំនុំដល់ទីបញ្ចប់

ភ្នំពេញ៖ កំពូលតារាសម្តែងដ៏ល្បីប្រចាំប្រទេសថៃ Super Star ថាន ណាភព(ត) បានវិលមកសាជាថ្មីជាមួយខ្សែភាពយន្តភាគថៃរឿង “បេះដូងចងអាឃាត” ដែលគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ តាមកញ្ចក់ទូរទស្សន៍ MYTV ដែលជារឿងភាគមួយដែលពោរពេញទៅដោយការចងគំនុំគ្នា ព្រោះតែស្នេហាដែលធ្លាប់ជួបការឈឺចាប់ពីមុន ទើបធ្វើឱ្យមនុស្សម្នាក់នេះតាមចងគំនុំដល់ទីបញ្ចប់។ គ្រប់ឈុតឆាកក្នុងសាច់រឿង ពោពេញដោយការ ចង់ឈ្នះចិត្តមនុស្សម្នាក់ អ្វីៗក៏អាចធ្វើទៅបានដែរ ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីសភាពពិតនៃមនុស្សទូទៅ នៅក្នុងសង្គមបច្ចុប្បន្ននេះ។

Super Star ដ៏ល្បីរបស់ថៃ លោក ថាន ណាភព(ត) បានចាប់ដៃគូជាមួយតួស្រីថៃដ៏ល្បីមួយរូប កញ្ញា ណុប ជីវ៉ា បង្កើតជាសាច់រឿងមួយដ៏ជក់ចិត្ត សម្រាប់ប្រិយមិត្ត ដែលនិយមគាំទ្រអ្នកទាំងពីរ បានវិលមកសាជាថ្មី ជាមួយរឿងភាគថៃថ្មី “បេះដូងចងអាឃាត” ដែលស្ថានីយទូរទស្សន៍ MYTV តែមួយគត់បានយកមកចាក់ជូនប្រិយមិត្តទស្សនាក្នុងឆ្នាំ២០១៩នេះ ធានាថាប្រិយមិត្តរឹតតែជក់ចិត្ត ពេលដែលបានទស្សនានៅខ្សែភាពយន្តភាគថៃមួយនេះ។ ស្ថានីយទូរទស្សន៍ MYTV នឹងធ្វើការចាក់ផ្សាយរឿងភាគថៃថ្មី “បេះដូងចងអាឃាត” នៅក្នុងពេលឆាប់ៗនេះ៕

 

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម