Connect with us

ចាញ់​អ៊ីរ៉ាក់​យប់មិញ​ ​កម្ពុជា​ ​ធ្លាក់​ប៉ុន្មាន​ចំណាត់ថ្នាក់​នៅ​ ​FIFA​ ​Rankings​?​

ចាញ់​អ៊ីរ៉ាក់​យប់មិញ​ ​កម្ពុជា​ ​ធ្លាក់​ប៉ុន្មាន​ចំណាត់ថ្នាក់​នៅ​ ​FIFA​ ​Rankings​?​

​ភ្នំពេញ​៖​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​បាន​ប្រកួត​ចាញ់​ក្រុមជម្រើសជាតិ​អ៊ីរ៉ាក់​ ​ដោយ​លទ្ធផល​ ​៤​-​០​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃទី១៥​ ​ខែតុលា​ ​ឆ្នាំ២០១៩​។​ ​លទ្ធផល​នេះ​ ​ធ្វើ​ឱ្យ​កម្ពុជា​ ​ក្នុង​ ​៤ប្រកួត​ ​មិនទាន់​ស្គាល់​ពាក្យ​ថា​ ​ឈ្នះ​ឡើយ​ ​មានតែ​ស្មើ​ជាមួយ​ ​ហុងកុង​ ​១ទល់នឹង​ ​១​ ​កាលពី​ប្រកួត​បើកឆាក​ ​ក្នុង​ពូល​ ​C​ ​នៃ​វគ្គ​ជម្រុះ​ជុំ​ទី២​ ​FIFA​ ​World​ ​Cup​ ​Qatar​ ​2022​ ​។​



​យោង​តាម​ការ​ព្យាករ​របស់​ ​Footy​ ​Rankings​ ​ដែល​អាច​ទុកចិត្ត​បាន​ ​ឱ្យ​ដឹង​ថា​ ​បន្ទាប់ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​អ៊ីរ៉ាក់​ ​៤ទល់នឹង០​ ​កម្ពុជា​ ​បាន​ខាត​អស់​ ​៥,៣ពិន្ទុ​ ​ក្នុង​ ​FIFA​ ​Rankings​ ​ខណៈ​ ​អ៊ីរ៉ាក់​ ​ទទួល​បាន​ ​៥,៣ពិន្ទុ​។​ ​លទ្ធផល​នេះ​ ​ធ្វើ​ឱ្យ​ ​កម្ពុជា​ ​ធ្លាប់​ចំនួន​ ​១ចំណាត់ថ្នាក់​ ​ពី​លេខ​ ​១៧១​ ​ដល់​ ​១៧២​ ​ស្រប​ពេល​ ​អ៊ីរ៉ាក់​ ​ទទួល​បាន​ ​ចំណាត់ថ្នាក់​លេខ​ ​៧៣​ ​ដោយ​ឡើង​ ​៣ចំណាត់ថ្នាក់​។​

​សូមជម្រាប​ថា​ ​៤ប្រកួត​កន្លងទៅ​ ​កម្ពុជា​ ​បាន​ស្មើ​ហុងកុង​ ​១​-​១​ ​(​ក្នុង​ដី​)​ ​ចាញ់​បារ៉ែន​ ​១​-​០​ ​(​ក្នុង​ដី​)​ ​ចាញ់​អ៊ីរ៉ង់​ ​១៤​-​០​ ​(​ក្រៅ​ដី​)​ ​និង​ ​ចុងក្រោយ​ចាញ់​ ​អ៊ីរ៉ាក់​ ​៤​-​០​ ​(​ក្នុង​ដី​)​៕​

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម