Connect with us

អ៊ីរ៉ង់​ ​លត់​កម្ពុជា​ ​១៤​-​០​ ​តែ​ទៅ​ចាញ់​ក្រុម​ ​បារ៉ែន​ ​(​មាន​វីដេអូ​)​

បាល់មូល!

បារ៉ែន​៖​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារ៉ែន​ ​បាន​ផ្ដល់​មេរៀន​ឈឺចាប់​ដល់​ក្រុមជម្រើសជាតិ​ ​អ៊ីរ៉ង់​ ​បន្ទាប់ពី​យកឈ្នះ​ដោយ​បាល់​ប៉េ​ណា​ល់​ទី​តែ១គ្រាប់​ប៉ុណ្ណោះ​ ​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី២​ ​ពានរង្វាន់​ ​FIFA​ ​World​ ​Cup​ ​Qatar​ ​2022​ ​កាលពី​ម្សិលមិញ​។​



​គ្រាប់​បាល់​ជ័យជម្នះ​តែ១គ្រាប់​គត់​ ​របស់​បារ៉ែន​ ​បាន​កើតឡើង​ ​នៅ​នាទី៦៥​ ​ពី​ការ​ទាត់​ប៉េ​ណា​ល់​ទី​ ​របស់​កីឡាករ​ ​Al​-​ ​Hardan​ ​ធ្វើ​ឱ្យ​បញ្ចប់​ដោយ​លទ្ធផល​យកឈ្នះ​អ៊ីរ៉ង់​ ​១​-​០​ ​។​

​អ្នកគាំទ្រ​ស្ទើរតែ​មិន​ជឿ​ចំពោះ​លទ្ធផល​នេះ​ ​ស្រប​ពេល​អ៊ីរ៉ង់​ ​ជា​ក្រុម​កម្រិត​ ​World​ ​Cup​ ​បែរជា​មក​ចាញ់​បារ៉ែន​ដូច្នេះ​។​ ​អ៊ីរ៉ង់​ ​បាន​យកឈ្នះ​ ​កម្ពុជា​ ​១៤​-​០​ ​កាលពី​ប្រកួត​មុន​ ​ខណៈ​បារ៉ែន​ ​បាន​យកឈ្នះ​កម្ពុជា​ ​យ៉ាង​ប្រផុតប្រផើយ​ ​ដោយ​លទ្ធផល​ ​១​-​០​ ​ក្នុង​ពូល​ ​C​ ​នេះ​៕​

ទស្សនាវីដេអូ៖


​អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

    Loading...

    ពេញនិយម