Connect with us

គ្រួសារ​ ​Sulli​ ​នឹង​ប្រារព្ធ​ពិធី​គោរព​វិញ្​ញ​ណ​ក្ខន្ធ​នាង​ជាឯក​ជន​ដោយ​ចេញច្បាប់​តឹង​រឹង​មួយចំនួន​សម្រាប់​អ្នកចូលរួម​

ធ្វើជាតារាល្បីមិនមែនជារឿងងាយឡើយ

​កូរ៉េ​ខាងត្បូង​៖​ ​រឿងរ៉ាវ​តារាចម្រៀង​ ​និង​ ​សម្តែង​ ​Sulli​ ​ទទួលមរណៈភាព​កាលពី​រសៀល​ថ្ងៃទី១៤​ ​ខែតុលា​កន្លងទៅ​ ​ដោយ​ប៉ូលិស​បាន​រក​មូលហេតុ​ឃើញថា​ ​នាង​បាន​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​នៅក្នុង​អា​ផា​ត​មិន​ដោយសារ​ជំងឺ​បាក់ទឹកចិត្ត​នោះ​ ​បាន​ធ្វើ​ឱ្យ​មិត្តភក្តិ​នាង​ជាច្រើន​មាន​ភាព​តក់ស្លុត​ ​និង​ ​សោក​ស្តាយ​ដល់​តារា​វ័យក្មេង​ម្នាក់​នេះ​ជា​ខ្លាំង​ ​ដំណឹង​អកុសល​មួយ​នេះ​បាន​ធ្វើ​ឱ្យ​កក្រើក​ប្រទេស​កូរ៉េ​មិនធម្មតា​ឡើយ​។​ ​



​ហើយ​ពិធីបុណ្យ​សព​របស់​តារា​វ័យក្មេង​ម្នាក់​នេះ​នឹង​ត្រូវ​ប្រព្រឹត្តិ​ទៅជា​ឯកជន​ ​ដូចនេះ​ក្រុម​គ្រួសារ​នៃ​សព​បាន​កំណត់​ច្បាប់​តឹង​រឹង​មួយចំនួន​ដូចជា​៖​
​១​.​ ​មិន​អនុញ្ញាតិ​ឱ្យ​មានការ​ផ្សាយ​ ​និង​ ​ក្រុម​អ្នកកាសែត​ផ្តិត​យក​រូបភាព​ ​និង​ ​ព័ត៌មាន​ឡើយ​។​
​២​.​ ​គ្រួសារ​សព​បាន​សហការ​ជាមួយ​ផលិតកម្ម​ ​SM​ ​និង​ ​ថ្នាក់ដឹកនាំ​របស់​មន្ទីរពេទ្យ​ ​Severance​ ​ដើម្បី​បញ្ជូន​ក្រុម​សន្តិសុខ​ការពារ​ពិធីបុណ្យ​សព​ ​ដូចនេះ​ ​ពេលវេលា​ដែល​អាចម​ក​គោរព​វិញ្ញាណក្ខន្ធ​គឺ​មានកំណត់​ត្រឹម៥ម៉ោង​ប៉ុណ្ណោះ​ក្នុង១ថ្ងៃ​។​
​៣​.​ ​ពណ៌ក្រហម​ត្រូវ​បាន​ហាមឃាត់​ក្នុង​ពិធី​ដោយសារ​នៅ​កូរ៉េ​ពណ៌​នេះ​គឺ​តំណាង​ឱ្យ​ពណ៌​សំណាង​អាក្រក់​។​
​៤​.​ ​ផ្កា​ដែល​ទិញ​ពីក្រៅ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​យក​ចូល​ឡើយ​។​ ​
​៥​.​ ​ដោយសារ​មាន​អ្នកគាំទ្រ​ជាច្រើន​មក​ចូលរួម​រំលែកទុក្ខ​ ​ដូចនេះ​ ​ក្រុម​គ្រួសារ​សព​បាន​កំណត់​ចំនួន​មនុស្ស១២នាក់​/​លើក​ ​ដើម្បី​ចូលក្នុង​បន្ទប់​តម្កល់សព​ ​ដោយ​ក្នុង​ម្នាក់​មាន​រយៈពេល​តែ​ ​៣០​-​៤០​ ​វិនាទី​ប៉ុណ្ណោះ​ក្នុង​ការ​គោរព​វិញ្​ញក្ខន្ធ​ ​និង​ ​ដាក់​កម្រងផ្កា​។​
​៦​.​ ​ដើម្បី​ឱ្យ​វិញ្ញាណក្ខន្ធ​បាន​ទៅ​សុខ​គតិ​ភព​ ​ទើប​អ្នកចូលរួម​ទាំងអស់​មិន​អាច​យំ​លឺៗ​ឡើយ​ក្នុង​បន្ទប់​តម្កល់សព​។​
​គួរ​បញ្ជាក់​ថា​ ​សព​របស់​ ​Sulli​ ​នឹង​ត្រូវ​បូជា​នៅក្នុង​ទីក្រុង​ ​Miryang​ ​ភាគ​ខាងត្បូង​ខេត្ត​ ​Gyungsag​ ​ប្រទេស​កូរ៉េ​ខាងត្បូង​៕​

ប្រែសម្រួលៈ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម