Connect with us

ទើបបាន​ចូលលេង​ ​ពេលនេះ​ ​Neymar​ ​របួស​សារ​ជាថ្មី​ទៀតហើយ​

ទើបបាន​ចូលលេង​ ​ពេលនេះ​ ​Neymar​ ​របួស​សារ​ជាថ្មី​ទៀតហើយ​

​បរទេស​៖​ ​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​ ​Paris​ ​St​-​Germain​ ​កីឡាករ​ ​Neymar​ ​បាន​ប្ដូរ​ចេញ​នៅ​នាទី​ទី១២នាទី​ ​ខណៈ​ដែល​ក្រុមជម្រើសជាតិ​ប្រេស៊ីល​បាន​ប្រកួត​ស្មើ​ជាមួយ​ក្រុម​នីហ្សេរីយ៉ា​ក្នុង​លទ្ធផល​ស្មើ​ ​១​-​១នៃ​ការប្រកួត​មិត្តភាព​ ​។​

​កីឡាករ​វ័យ​ ​២៧ឆ្នាំ​រូប​នេះ​បាន​ដើរចេញ​ពីទី​លាន​ ​ដោយដៃ​ក្ដោប​ភ្លៅ​ខាងឆ្វេង​ ​ហើយ​របួស​នេះ​អាច​ធ្វើឲ្យ​គេ​ខកខាន​ប្រកួត​ពាន​ ​Champions​ ​League​ ​ទល់នឹង​ ​Club​ ​Bruges​ ​នៅ​ថ្ងៃទី​ ​២២​ ​ខែ​ ​តុលា​ខាងមុខ​។​

​ងាក​មក​ការប្រកួត​វិញ​ ​កីឡាករ​ ​Joe​ ​Aribo​ ​របស់​ក្រុម​ ​Rangers​ ​បាន​ជួយ​ឱ្យ​នីហ្សេរីយ៉ា​នាំមុខ​ក្នុង​តង់​ទី​ ​១​ ​ដែល​រូបគេ​បាន​ទម្លាយ​សំណាញ់​ទី​ ​Ederson​ ​របស់​ក្រុម​ ​Manchester​ ​City​ ​ក្រោយមក​កីឡាករ​ ​Casemiro​ ​របស់​ក្រុម​ ​Real​ ​Madrid​ ​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ដើម្បី​តាម​ស្មើ​នៅដើម​តង់​ទីពីរ​ ​។​ ​បន្ទាប់ពី​ការប្រកួត​លោក​ ​Tite​ ​គ្រូបង្វឹក​ប្រេស៊ីល​ ​បាន​និយាយ​ថា​ ​Neymar​ ​”​មាន​អារម្មណ៍​ថា​ ​ឈឺ​សាច់ដុំ​”​៕​

    Loading...

    ពេញនិយម