Connect with us

Alexis​ ​Sanchez​ ​រង​របួស​អំឡុង​ពេល​បំពេញ​កាតព្វកិច្ច​ឱ្យ​ក្រុមជម្រើសជាតិ​

Alexis​ ​Sanchez​ ​រង​របួស​អំឡុង​ពេល​បំពេញ​កាតព្វកិច្ច​ឱ្យ​ក្រុមជម្រើសជាតិ​

​អ៊ីតាលី​៖​ ​ខ្សែប្រយុទ្ធ​របស់​ក្លិប​ ​Inter​ ​Milan​ ​កីឡាករ​ ​Alexis​ ​Sanchez​ ​នឹង​ប្រឈមមុខនឹង​បញ្ហា​មួយ​ ​បន្ទាប់ពី​បាន​រង​របួស​កជើង​ពេល​បំពេញ​កាតព្វកិច្ច​ឱ្យ​ក្រុមជម្រើសជាតិ​។​

​Sanchez​ ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ឯ​ក្លិប​អ៊ីតាលី​ពី​ ​Manchester​ ​United​ ​បាន​រង​នូវ​ការឈឺចាប់​ក្នុង​តង់​ទី​ ​២​ ​នៃ​ការប្រកួត​មិត្តភាព​ស៊ី​លី​ ​០​-​០​ ​ជាមួយ​កូឡុំប៊ី​នៅ​ ​Alicante​ ​និង​ប្ដូរ​ចេញ​នៅ​នាទី​ទី​ ​៨៧​ ​។​ ​

​សហព័ន្ធ​កីឡាបាល់ទាត់​ស៊ី​លី​បានឱ្យ​ដឹង​ថា​ ​កីឡាករ​វ័យ​ ​៣០​ ​ឆ្នាំ​រូប​នេះ​បាន​រង​របួស​ត្រង់​កជើង​ខាងឆ្វេង​របស់​គាត់​។​ពេលនេះ​កីឡាករ​បាន​វិលត្រឡប់​ទៅ​ក្លិប​ ​Milan​ ​វិញ​ដើម្បី​ធ្វើការ​រោគវិនិច្ឆ័យ​បន្ថែម​។​

    Loading...

    ពេញនិយម