Connect with us

ប្រធាន​សហព័ន្ធ​បាល់ទាត់​ប៊ុលហ្គារី​ ​លាឈប់​ពី​តំណែង​ភ្លាម​ៗ​ ​ក្រោយ​ប្រកួត​ជាមួយ​អង់គ្លេស​ចប់

ប្រធាន​សហព័ន្ធ​បាល់ទាត់​ប៊ុលហ្គារី​ ​លាឈប់​ពី​តំណែង​ភ្លាម​ៗ​ ​ក្រោយ​ប្រកួត​ជាមួយ​អង់គ្លេស​ចប់

​បរទេស​៖​ ​ប្រធាន​សហព័ន្ធ​បាល់ទាត់​ប៊ុលហ្គារី​ ​លោក​ ​Borislav​ ​Mihaylov​ ​បាន​លា​លែង​ប​ពី​តំណែង​ហើយ​។​

​ការប្រកួត​នៅ​ថ្ងៃច័ន្ទ​ដែល​អង់គ្លេស​ឈ្នះ​ក្រុម​ប៊ុលហ្គារី​ ​៦​-​០​ ​បាន​ផ្អាក​ការប្រកួត​ ​២ដង​ ​ដោយសារ​ឥរិយាបទ​ប្រកាន់ជាតិ​សាសន៍​ពីសំណាក់​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​។​ ​នៅ​ព្រឹក​ថ្ងៃអង្គារ​នាយក​រដ្ឋមន្រ្តី​ប៊ុលហ្គារី​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​អាកប្ប​កិរិយា​របស់​អ្នកគាំទ្រ​ ​និង​បាន​អំពាវនាវ​ឱ្យ​លោក​ ​Mihaylov​ ​លាលែង​ពី​តំណែង​ជាបន្ទាន់​ ​បន្ទាប់ពី​មានការ​រំលោភបំពាន​ជាតិសាសន៍​ទៅលើ​កីឡាករ​អង់គ្លេស​នៅក្នុង​វគ្គ​ជម្រុះ​យូ​រ៉ូ​ ​២០២០​ ​នៅ​សូ​ហ្វី​។​

​កាន់តែ​ធ្ងន់ធ្ងរ​ ​ស្ថាប័ន​ប្រឆាំង​ការរើសអើង​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ប៊ុលហ្គារី​ ​ត្រូវ​បណ្តេញ​ចេញពី​យុទ្ធនាការ​ជម្រុះ​យូ​រ៉ូ​ ​២០២០​៕​

    Loading...

    ពេញនិយម