Connect with us

de​ ​Gea​ ​អាច​នឹង​អវត្តមាន​ក្នុង​ការប្រកួត​ ​ManUtd​ ​ទល់នឹង​ក្រុម​ ​Liverpool​ ​ក្រោយ​រង​របួស​កាលពីយប់មិញ​

de​ ​Gea​ ​អាច​នឹង​អវត្តមាន​ក្នុង​ការប្រកួត​ ​ManUtd​ ​ទល់នឹង​ក្រុម​ ​Liverpool​ ​ក្រោយ​រង​របួស​កាលពីយប់មិញ​

​អង់គ្លេស​៖​ ​អ្នកចាំទី​ ​David​ ​de​ ​Gea​ ​កំពុង​មាន​ភាព​ស្រពិចស្រពិល​សម្រាប់​ការប្រកួត​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​រវាង​ក្រុម​ ​Manchester​ ​United​ ​ទល់នឹង​ ​Liverpool​ ​បន្ទាប់ពី​បាន​រង​របួស​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ឱ្យ​ក្រុមជម្រើសជាតិ​អេស្ប៉ាញ​។​

​កីឡាករ​វ័យ​ ​២៨ឆ្នាំ​រូប​នេះ​ ​ហាក់ដូចជា​ឈឺសរសៃ​ពួរ​សាច់ដុំ​ ​អំឡុង​ការប្រកួត​ជម្រុះ​យូ​រ៉ូ២០២០​ ​នៅ​ប្រទេស​ស៊ុយអែត​។​ ​ហើយ​គាត់​ត្រូវ​បាន​ប្ដូរ​ជំនួស​ដោយ​ ​Kepa​ ​Arrizabalaga​ ​អ្នកចាំទី​ក្រុម​ ​Chelsea​ ​បន្ទាប់ពី​លេង​បាន​មួយ​ម៉ោង​នៅ​ ​Stockholm​ ​ដោយក្រុម​របស់​គេ​កំពុង​ចាញ់​ ​១​-​០​ ​។​

​ក្រុម​បិសាច​ក្រហម​ដែល​ឈរ​នៅ​លេខ១២​ ​ក្នុង​តារាង​ ​Premier​ ​League​ ​នឹង​ត្រូវ​បើក​ទ្វា​កីឡដ្ឋាន​ខ្លួន​ស្វាគមន៍​ក្រុម​ហង្ស​ក្រហម​ ​Liverpool​ ​ដែល​មិនទាន់​ចាញ់​សោះ​ ​ក្នុង​លី​ហ្គ​៕​

    Loading...

    ពេញនិយម