Connect with us

Spurs​ ​ទាក់ទង​អតីត​គ្រូ​ ​Chelsea​ ​និង​ ​ManUtd​ ​ដើម្បី​ជំនួស​លោក​ ​Pochettino​ ​

​អង់គ្លេស​៖​ ​ក្លិប​ ​Tottenham​ ​Hotspur​ ​បាន​ទាក់ទង​ជាមួយ​លោក​ ​Jose​ ​Mourinho​ ​ចំ​ពេល​ដែល​មាន​ភាព​មិន​ច្បាស់លាស់​ចំពោះ​អ្នកចាត់ការ​ ​Mauricio​ ​Pochettino​។​

​អនាគត​របស់​ ​Pochettino​ ​នៅ​ទី​ក្រុង​ឡុងដ៍​កំពុងតែ​ហុយ​ផ្សែង​ឡើង​ៗ​ ​បន្ទាប់ពី​ការ​ចាប់ផ្តើម​រដូវ​កាល​មិនល្អ​របស់​ក្រុម​មាន់​ខ្នាយ​នៅ​រដូវ​កាល​នេះ​ ​ដែល​បាន​បង្ហាញ​នូវ​ការ​ខកចិត្ត​យ៉ាង​អាម៉ាស់​ក្នុង​ការប្រកួត​ចាញ់​ក្រុម​ ​Bayern​ ​Munich​ ​៧​-​២​ ​នៃ​ក្របខ័ណ្ឌ​ ​Champions​ ​League​។​

​ស្រប​ពេល​ដែល​លោក​ ​Pochettino​ ​កំពុង​មាន​សម្ពាធ​ខ្លាំង​នោះ​ ​Spursក៍​បាន​ទា​តក់​ទង​ជាមួយ​លោក​ ​Mourinho​ ​ថា​តើ​អតីត​គ្រូបង្វឹក​ក្រុម​តោ​ខៀវ​ ​Chelsea​ ​និង​ ​Manchester​ ​United​ ​នឹង​ចាប់អារម្មណ៍​ ​ឬ​អត់​ក្នុង​ការដឹកនាំ​ក្រុម​មួយ​នេះ​។​

​បញ្ជាក់​ផង​ដែរ​ថា​ ​Mourinho​ ​បាន​ឈប់​ពី​ការងារ​ចាប់តាំងពី​លោក​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយក្រុម​បិសាច​ក្រហម​កាលពី​ខែធ្នូ​ ​ហើយ​បុរស​ព័រ​ទុយ​ហ្កាល់​រូប​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​កំពុង​រង់ចាំ​ឱកាស​មក​ដឹកនាំ​ក្រុម​ធំៗ​សារ​ជាថ្មី​ម្ដងទៀត​៕​

    Loading...

    ពេញនិយម