Connect with us

ប្រទេសអាស៊ាន២ ដកសិទ្ធិបញ្ចាំងរឿងមួយ ដែលបង្ហាញផែនទីជម្លោះជាមួយចិន

ប្រទេសអាស៊ាន២ ប្រតិកម្មនឹងរឿងនេះខ្លាំងណាស់!

បរទេស៖ រដ្ឋាភិបាលវៀតណាម និង រដ្ឋាភិបាលហ្វីលីពីន បានសម្រេចដកភាពយន្តរឿង “Abominable” ចេញពីកាលវិភាគបញ្ចាំងនៅតាមរោងភាពយន្តរបស់ខ្លួន ព្រោះក្នុងឈុតឆាកមួយក្នុងរឿងនេះ មានបង្ហាញរូបផែនទី ដែលគាំទ្ររដ្ឋាភិបាលចិន ក្នុងការទាមទារដែនទឹកនៅសមុទ្រចិនខាងត្បូង មកគ្រប់គ្រងដោយចិន។

ផែនទី ៩ត្រេ របស់ចិន ត្រូវបានបង្ហាញក្នុងឈុតឆាកមួយ ក្នុងរឿង “Abominable” ។ ភាពយន្តរឿងនេះ សហការថតរវាងផលិតកម្មរបស់អាមេរិក DreamWorks និងផលិតកម្មចិន Pearl Studio ។

ភាពយន្តនេះ បានបញ្ចាំងនៅតាមរោងកុននៅក្នុងប្រទេសវៀតណាម ចំនួនមួយសប្ដាហ៍មកហើយ ក្រោយឆ្លងការត្រួតពិនិត្យពីក្រសួងជំនាញ ទើបអាជ្ញាធរវៀតណាម ចាប់អារម្មណ៍នូវផែនទី ៩ត្រេ ក្នុងឈុតឆាកនោះ។ ចំណែក អាជ្ញាធរហ្វីលីពីន ក៏បានសម្រេច មិនឱ្យបញ្ចាំងភាពយន្តនេះផងដែរ៕

 

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម