នៅចាំអីទៀត! សម្រាប់សិស្សដែលជាប់បាក់ឌុប ឬ ដែលនឹងជាប់បាក់ឌុបនៅឆ្នាំ២០១៨នេះ កុំភ្លេចដាក់ពាក្យយកអាហារូបករណ៍ពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងពីការផ្ដល់អាហាររូបករណ៍គ្រប់កម្រិត សរុបចំនួន១៣,៧៨៧កន្លែង សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ លើមុខជំនាញដែលទីផ្សារការងារ កំពុងមានតម្រូវការខ្ពស់ ក្នុងពេលបច្ចុប្បន្ន និងអនាគត។
បើតាមសេចក្ដីជូនដំណឹង ដែលបានទទួលនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា អាហាររូបករណ៍នេះរួមមាន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់/អនុបណ្ឌិត, បរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេសសញ្ញាបត្រវិស្វករ, សញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង, បច្ចេកទេស/ឯកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១។
សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទាក់ទងទៅកាន់នាយកដ្ឋានព័ត៌មានទីផ្សារការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈលេខទូរស័ព្ទ 010/012 306 855, 061 777 637, 010/017 747 773៕
សូមពិនិត្យមើលនូវតារាងមុខជំនាញ ដូចខាងក្រោមនេះ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍