ទូតអាមេរិក ផ្ដល់ឈាមដល់មជ្ឈមណ្ឌលផ្ដល់ឈាមខេត្តសៀមរាប
សូមអរគុណណាស់ដែលបានផ្តល់គំរូដ៏ល្អនេះ
សៀមរាប៖ យោងតាមស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឱ្យនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នេះថា លោក ឯកអគ្គរដ្ឋទូតអាមេរិក Patrick Murphy រួមទាំងបុគ្គលិកស្ថានទូតអាមេរិក បានសហការគ្នាធ្វើការផ្ដល់ឈាមចំនួនជាង ៤០ កំប្លោក ដល់មជ្ឈមណ្ឌលផ្ដល់ឈាមកម្ពុជា កាលពីពេលថ្មីៗនេះ។
លោក Patrick Murphy បានផ្ដល់ឈាមដល់មជ្ឈមណ្ឌលផ្ដល់ឈាមខេត្តសៀមរាប ដែលទទួលការគាំទ្រពីក្រសួងការពារជាតិអាមេរិក មជ្ឈមណ្ឌលបង្ការនិងកម្ចាត់ជំងឺអាមេរិក និងកាតបាទក្រហមប្រទេសអូស្ត្រាលី។
លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍តំណាងឱ្យបុគ្គលិកស្ថានទូតអាមេរិកជាច្រើន ថា៖ “ខ្ញុំតែងតែសប្បាយចិត្តក្នុងការផ្តល់ឈាមដល់អ្នកដែលត្រូវការវា។ នៅថ្ងៃណាមួយ យើងទាំងអស់គ្នាអាចនឹងត្រូវការវា”៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍