Connect with us

La Liga ស្នើសុំឱ្យមានការផ្លាស់ប្តូរកីឡដ្ឋានសម្រាប់ការប្រកួត El Clasico

La Liga ស្នើសុំឱ្យមានការផ្លាស់ប្តូរកីឡដ្ឋានសម្រាប់ការប្រកួត El Clasico

អេស៉្បាញ៖ La Liga បានស្នើសុំឱ្យ El Clasico នៅថ្ងៃទី២៦ ខែតុលា ផ្លាស់ប្តូរពីកីឡដ្ឋាន Nou Camp របស់ Barcelona ទៅ Bernabeu របស់ Real Madrid ជុំវិញការបាតុកម្ម។

មានការតវ៉ាជាច្រើនថ្ងៃនៅទីក្រុងបាសេឡូណា បន្ទាប់ពីមេដឹកនាំបំបែកខ្លួនកាតាឡាន ៩នាក់ត្រូវបានជាប់ពន្ធនាគារកាលពីថ្ងៃច័ន្ទ។ ហើយការតវ៉ាកាន់តែច្រើនត្រូវបានគេរំពឹងទុកនៅក្នុងទីក្រុងនៅថ្ងៃនៃការប្រកួត El Clasico ហើយ La Liga បាននិយាយថា ការស្នើសុំនេះកើតឡើងដោយសារតែ “ស្ថានភាពអាចមានការធ្ងន់ធ្ងរហួសពីការគ្រប់គ្រងរបស់យើង” ។

La Liga បានស្នើសុំទៅសហព័ន្ធកីឡាបាល់ទាត់អេស្បាញ (RFEF) ហើយក្លិបទាំងពីរនឹងត្រូវស្នើសុំយោបល់របស់ពួកគេ។ ប៉ុន្តែទូរទស្សន៍ប៊ីប៊ីស៊ីយល់ថា Barcelona អាចនឹងបដិសេធសំណើរនេះដោយសារក្លិបមានអារម្មណ៍ថា ការផ្លាស់ប្ដូរនេះមិនចាំបាច់។

Barcelona និង Real Madrid មិនបានចូលរួមក្នុងសំណើដំបូងរបស់ La Liga ទេ ហើយក៏មិនទាន់មានការឆ្លើយតបជាផ្លូវការណាមួយពីសំណាក់ក្លិបទាំងពីរផងដែរ៕

    Loading...

    ពេញនិយម