Connect with us

Pogba នឹងអវត្តមានពេលប៉ះ Liverpool តែ de Gea ត្រូវរងចាំមើលការស្កេនរបួសសិន

Pogba នឹងអវត្តមានពេលប៉ះ Liverpool តែ de Gea ត្រូវរងចាំមើលការស្កេនរបួសសិន

អង៉គ្លេស៖ ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហមនឹងអវត្តមានក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យជាមួយក្រុមកំពូលតារាង Liverpool នៅទឹកដី Old Trafford ។

កីឡាករសញ្ជាតិបារាំងវ័យ ២៦ឆ្នាំរូបនេះមានរបួស-ក ជើងមួយរយៈមកហើយមិនទាន់ជាស្រួលបួល ជាក់ស្ដែងក្នុងខែកញ្ញារូបគេលេងបាន២ប្រកួតប៉ុណ្ណោះឲ្យ ManUtd ខណៈក្រុមមាន ២ ពិន្ទុដាច់ពីតំបន់កាត់ចោល ហើយ Liverpool មាន ៨ ពិន្ទុឈរនៅកំពូលតារាង។

ដោយឡែក អ្នកចាំទី David de Gea ក៏ជាការសង្ស័យសម្រាប់ការប្រកួតនេះដែរ – គាត់នឹងធ្វើការស្កេននៅថ្ងៃព្រហស្បតិ៍ ដោយសារបញ្ហាភ្លៅ។ អ្នកចាំទីអាហ្សង់ទីន Sergio Romero នឹងចូលលេងជំនួសក្នុងការប្រកួតទល់នឹង Liverpool ប្រសិនបើ De Gea មិនអាចបង្ហាញខ្លួនទាន់ថ្ងៃប្រកួត៕

    Loading...

    ពេញនិយម