Connect with us

ម្ចាស់ពានរង្វាន់ណូប៊ែលឆ្នាំ២០១៩ អង្គុយហួសចិត្តដោយប្រអប់សារក្នុងហ្វេសបុកលោតស្ទើផ្ទុះ

គ្រាន់តែឆ្លើយតបសារអបអរសាទរក៏ឈឺដែរ

ប្រទេសស្វីស៖ តារាវិទូដ៏ល្បីឈ្មោះវ័យ ៧៧ ឆ្នាំលោក Michel Mayor និង ជាអតីតសាស្ត្រាចារ្យនៅសកលវិទ្យាល័យ Geneva ផ្នែកតារាសាស្ត្រជនជាតិស្វីសដែលមានសមត្ថភាពខ្លាំងលើផ្នែកតារាសាស្ត្របានឈ្នះពានរង្វាន់ ណូប៊ែល ប្រចាំឆ្នាំ២០១៩។

លោកបានចូលនិវត្តន៍កាលពីឆ្នាំ ២០០៧ ទោះជាយ៉ាងណាលោកនៅតែសកម្មជាមួយការស្រាវជ្រាវនៅ Observatory of Geneva ដដែល ហើយលោកក៏ធ្លាប់ឈ្នះពានរង្វាន់ចំនួន៣រួចមកហើយកាលពីឆ្នាំ ១៩៩៨ លើពានរង្វាន់ Prix Jules Janssen ឆ្នាំ២០០៥ ឈ្នះពានរង្វាន់ Shaw Prize ឆ្នាំ២០១៧ ឈ្នះពានរង្វាន់ Wolf Prize និង ឆ្នាំ២០១៩ ឈ្នះលើបានរង្វាន់ Nobel Prize in Physiccs។

លោកទទួលបានដំណឹងពីការឈ្នះពានរង្វាន់ស្របពេលលោកកំពុងទស្សនកិច្ចនៅប្រទេសអេស្បាញ ហើយអ្វីដែលធ្វើឱ្យលោកហួសចិត្តនោះគឺនៅពេលដែលលោកបើកហ្វេសបុកក៏មានអ្នកគាំទ្រជាច្រើនផ្ញើសារ និង ផ្តល់មតិចូលរួមអបអររហូតស្ទើរតែផ្ទុះប្រអប់សារខ្លួនទៅហើយ។ រូបភាពដែលលោកកំពុងអង្គុយមុខកុំព្យូទ័រមើលសារលោតយ៉ាងត្រដឹកនៅហាងកាហ្វេមួយក្នុងព្រលានយន្តហោះ San Sebastian ធ្វើឱ្យមនុស្សជាច្រើនអស់សំណើចនឹងកាយវិការរបស់លោកជាខ្លាំង ទោះជាយ៉ាងណាក៏មានអ្នកគាំទ្រជាច្រើនបានចូលរួមសរសេរពាក្យជូនពរ និង គោរពកោតសរសើរចំពោះសមត្ថភាពលោកជាខ្លាំង៕

  

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com