Connect with us

តោះ ទៅទស្សនាការតាំងពិព័រណ៌ទីក្រុងនៃស្រមោលពន្លឺដ៏ស្រស់ស្អាត លើកទី១ ក្នុងប្រទេសកម្ពុជាទាំងអស់គ្នា

តោះ ទៅទស្សនាការតាំងពិព័រណ៌ទីក្រុងនៃស្រមោលពន្លឺដ៏ស្រស់ស្អាត លើកទី១ ក្នុងប្រទេសកម្ពុជាទាំងអស់គ្នា

តើលោកអ្នកធ្លាប់បានឃើញពិភពនៃពន្លឺដ៏ស្រស់ស្អាត ដែលប្រៀបបាននឹងផ្កាយហ្គាឡាក់ស៊ីដែរឬទេ? តើលោកអ្នកធ្លាប់ស្រមៃចង់ទៅដល់ទីនោះដែរឬទេ?

នៅពេលនេះ ពិភពនៃស្រមោលពន្លឺ ដ៏ស្រស់ស្អាត ដែលជាកន្លែងថតរូបកម្សាន្ត និងជាកន្លែងណាត់ជួបគ្នាដ៏ធំមួយដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជាដែលយុវវ័យជាច្រើនបានទន្ទឹងរង់ចាំបានមកដល់ហើយ។ នេះគឺជាការតាំងពិព័រណ៍ដ៏ធំ ដែលជាការនាំមកនូវភាពប្លែកថ្មី ស៊ីវិល័យ និងពិសេសបំផុតសម្រាប់យុវវ័យសម័យថ្មី ដែលចូលចិត្តថតរូបសែលហ្វី ធ្វើប្លុក ឬថតរូបលេងកំសាន្តបង្ហោះក្នុងបណ្តាញសង្គម ដូចជា Facebook ឬ Tik Tok ជាដើម។

កម្មវិធីនេះនឹងប្រារព្ធធ្វើឡើងពេញមួយខែ គឺចាប់ពីថ្ងៃទី១៥ ខែតុលា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ១០យប់ ដែលមានទីតាំងជាប់វិមានអាហារទីក្រុងជ្រោយចង្វារ។ ចំនែកសំបុត្រតម្លៃតែ ៣ដុល្លារប៉ុណ្ណោះសម្រាប់មនុស្សធំ ហើយអ្វីកាន់តែពិសេសនោះ គឺបើកជូនចូលទស្សនាដោយសេរី បើសិនជាអង្គការ ឬស្ថាប័នមនុស្សធម៌ផ្សេងៗ ដែលចង់នាំប្អូនតូចៗមកទស្សនា ដោយសូមតែធ្វើការទាក់ទងមកកាន់ក្រុមការងារមុនតែប៉ុណ្ណោះ។

មិនត្រឹមតែមានការរចនាភ្លើងពណ៌ដ៏ស្រស់ស្អាតប៉ុណ្ណោះទេ នៅក្នុងការតាំងពិព័រណ៌នេះក៏មានការដាក់តាំងបង្ហាញនូវម្ហូបអាហារជាច្រើនមុខ គ្រឿងអេឡិចត្រូនិកទំនើបៗជាច្រើនប្រភេទជាមួយនឹងតម្លៃសមរម្យ និងមានស្តង់សម្រាប់ក្រុមហ៊ុន ឬផលិតផលផ្សេងៗ ដែលមានបំណងចង់ជួល ដើម្បីដាក់តាំងបង្ហាញផងដែរ។

បងប្អូនអាចធ្វើការជាវសំបុត្រនៅ អាគារ Naga 1 (ក្នុងហាង Duty Free Shop) និងនៅទីតាំងផ្ទាល់ ឬក៏អាចទំនាក់ទំនងតាមទូរស័ព្ទលេខ: 031 229 1111 សម្រាប់ព័ត៌មានបន្ថែម។

សូមកុំឱ្យឱកាសដ៏អស្ចារ្យនេះ កន្លងហួសទៅឱ្យសោះ ដូច្នេះ តោះនាំគ្នាហៅមិត្តភក្តិ បងប្អូន និងមនុស្សជាទីស្រលាញ់របស់អ្នក ទៅទស្សនាថតរូបអនុស្សាវរីយ៍ទាំងអស់គ្នា៕

   

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម