Connect with us

កាន់តែភិតភ័យ បុកពោះ ជាមួយការប្រកួតប្រជែងដ៏តានតឹងក្នុងកម្មវិធី Eragold Family Challenge 

ងាយៗនោះទេ គ្រាន់តែចូលរួមលេងហ្គេម ក៏អាចឈ្នះរង្វាន់ដំណើរកម្សាន្តទៅប្រទេសសឹង្ហបុរី

ភ្នំពេញ៖ សប្តាហ៍នេះកាន់តែធ្វើឱ្យប្រិយមិត្តរឹតតែភិតភ័យជាមួយការប្រកួតប្រជែងដ៏តានតឹងរវាងក្រុមទាំងពីរ ក្នុងការដណ្តើមយកជ័យជម្នេះ ដើម្បីក្លាយជាក្រុមមួយដែលអាចឈានទៅដល់ការទទួលរង្វាន់ធំ ដំណើរកម្សាន្តប្រទេសសឹង្ហបូរី ជារង្វាន់មួយដ៏ធំប្រចាំកម្មវិធីហ្គេម Eragold Family Challenge របស់ស្ថានីយទូរទស្សន៍ MYTV។

នេះជាកម្មវិធីតែមួយគត់ដែលស្ថានីយទូរទស្សន៍ MYTV បានបង្កើតឡើង អមជាមួយភាពរីករាយ សប្បាយ បាត់អស់ទុក្ខកង្វល់ ព្រមទាំងផ្ទុះសំណើចជាមួយតារាសម្តែង តារាចម្រៀង តារាកំប្លែង ព្រមទាំងភាពក្រមិចក្រមើមរបស់ពិធីការិនីជើងចាស់ដ៏ល្បី អ្នកនាង យុគ ចិន្តា កំពូលពិធីការិនីដែលមានវោហារសព្ទ ប្រចាំស្ថានីយទូរទស្សន៍ CTN និង MYTV។ កម្មវិធី Eragold Family Challenge ក៏ទទួលបានការពេញនិយមពីសំណាក់ប្រិយមិត្តអ្នកទស្សនា ជាច្រើននាក់ មិនត្រឹមតែប៉ុណ្ណោះទេ ប្រិយមិត្តក៏អាចមានឱកាសចូលរួមក្នុងការប្រកួតប្រជែង គ្រាន់តែចូលទៅកាន់ Page វាយពាក្យថា “MYTV” រួចហើយបំពេញបែបបទឱ្យបានត្រឹមត្រូវ នោះប្រិយមិត្តនឹងក្លាយទៅជាម្ចាស់រង្វាន់ដ៏ធំ ជាមួយដំណើរកម្សាន្តទៅប្រទេសសឹង្ហបូរីផងដែរ។ ស្ថានីយទូរទស្សន៍ MYTV នឹងធ្វើការចាក់ផ្សាយកម្មវិធី Eragold Family Challenge នៅរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៦:៣០នាទីយប់ តទៅ៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម