Connect with us

ពិតជាមិនដែលឃើញទេ សម្រាប់អ្នកនាង គង់ ចាន់ស្រីមុំ ពេលប្រទះជួបគោមានជើងប្រាំ

លើកនេះ គង់ ចាន់ស្រីមុំ បង្ហាញគោជើងប្រាំ ឱ្យប្រិយមិត្តបានឃើញម្តង

ភ្នំពេញ៖ តារាសម្តែងដែលមានសាច់សខ្ចី អ្នកនាង គង់ ចាន់ស្រីមុំ តែងតែរុករកនូវអ្វីប្លែកៗមកបង្ហាញជូនទស្សនិកជនឱ្យបានដឹងច្បាស់ថាកម្ពុជាមានអ្វីប្លែកខ្លះ។ សម្រាប់ពេលនេះ ប្រិយមិត្តប្រាកដជាចម្លែកភ្នែកទៀតហើយ ក្រោយអ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញនៅសត្វគោមួយក្បាលដ៏ចម្លែក មិនដែលឃើញពីមុនមកនោះឡើយ។

រឿងនេះ បានកើតឡើងនៅ វត្តព្រៃម្លូ ខេត្តតាកែវ ដោយសត្វគោមួយក្បាលនោះមាន ជើងប្រាំ ដែលធ្វើឱ្យពលរដ្ឋដែលរស់នៅទីនោះ បានហៅសត្វគោនោះថា “ព្រះគោ”។ សត្វគោនេះ ពិតជាធ្វើឱ្យ អ្នកនាង គង់ ចាន់ស្រី ចាប់អារម្មណ៍ជាខ្លាំង ព្រោះពីមុនមក អ្នកនាងមិនដែលជួបប្រទះនោះទេ។

នេះជាលើកទីមួយហើយដែលអ្នកនាង បានឃើញបែបនេះ។ យ៉ាងណាមិញ ហ្វេនជាច្រើន បានធ្វើការចោទសួរថា តើតារាសម្តែងម្នាក់នេះបាត់មុខទៅណាហើយ ហាក់បីដូចជាមិនសូវឃើញអ្នកនាង គង់ ចាន់ស្រីមុំ បង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ ឬឆាកប្រគំតន្ត្រីអ្វីសោះ។ ប៉ុន្តែអ្នកនាង គង់ ចាន់ស្រីមុំ បែរជាជោគជ័យជាមួយជំនួញរកស៊ីទៅវិញ ហើយក៏ក្លាយជាអ្នកតំណាងផលិតផលដ៏ធំមួយនៅកម្ពុជាផងដែរ៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម