Connect with us

Barcelona ត្រៀមចរចាជាមួយ Bayern ជុំវិញតម្លៃខ្លួនរបស់ Philippe Coutinho

Barcelona ត្រៀមចរចាជាមួយ Bayern ជុំវិញតម្លៃខ្លួនរបស់ Philippe Coutinho

បរទេស៖ ក្រុម Bayern Munich និង Barcelona បានត្រៀមខ្លួនរួចជាស្រេច ដើម្បីអង្គុយពិភាក្សាពីតម្លៃទិញកីឡាករ Philippe Coutinho។

យោងទៅតាមប្រភពនៅក្នុងប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់ បានអះអាងថា ក្រុមយក្សអេស៉្បាញ ពិតជាធ្វើឱ្យកីឡាករអន្តរជាតិប្រេស៊ីលខកចិត្ត ដែលទាមទារជម្រើសដំបូងក្នុងក្រុម។ ហើយក្រុមយក្សកាតាឡាន បានត្រៀមខ្លួនអង្គុយជាមួយក្រុម Bayern មុនថ្ងៃបុណ្យណូអែល ដើម្បីជជែករឿងតម្លៃខ្លួនកីឡាករ។

បន្ទាប់ពីចូលរួមជាមួយ Bayern បានពីរ-បីខែ ក្នុងលក្ខខណ្ឌខ្ចីជើង ក្លិបនេះ កំពុងគិតរួចហើយពីការទិញផ្តាច់ សម្រាប់ឆ្នាំ ២០២០/២១។ ក្រុមជើងឯក La liga បានទាមទារតម្លៃ ១២០ លានផោន ប៉ុន្តែភាគីខាងអាល្លឺម៉ង់ ហ៊ានចំណាយ តែ ៩០លានផោនប៉ុណ្ណោះ ដែលនៅតែជាកំណត់ត្រាក្លិបសម្រាប់ម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga៕

Trollkhmer

    Loading...

    ពេញនិយម