Connect with us

ច្បាស់ហើយលើកនេះ កញ្ញា ម៉ាក់ សែនសូនីតា និង Eno បញ្ចេញរូបថត Pre-Wedding ជាច្រើនសន្លឹក ពិតជាស្អាតណាស់

ស្រស់ស្អាតមែនឈុត Pre-Wedding របស់អ្នកទាំងពីរ

ភ្នំពេញ៖ ថ្មីៗនេះតារាសម្តែង និងតារាចម្រៀង ទាំងពីរដួង ដែលប្រិយមិត្តស្គាល់ច្បាស់នោះគឺ កញ្ញា ម៉ាក់ សែនសូនីតា និងលោក Eno បានធ្វើឱ្យប្រិយមិត្តជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះអ្នកទាំងពីរ ក្រោយបានឃើញរូបថត Pre-Wedding ជាច្រើនសន្លឹក ដែលធ្វើឱ្យប្រិយមិត្តជាច្រើនបានលាន់មាត់ថា នេះជាការពិតឬ? តើអ្នកទាំងពីរចូលរោងការនៅពេលណា?

តែប្រិយមិត្តសូមកុំយល់ច្រឡំឱ្យសោះ ចំពោះអ្នកទាំងពីរ នេះគ្រាន់តែជាការថតស្ពតឱ្យសម្អាងការនោះទេ។ កញ្ញា ម៉ាក់ សែនសូនីតា និងលោក Eno មិនមានអ្វីពាក់ព័ន្ធជាមួយគ្នានោះឡើយ។ អ្នកទាំងពីរ គឺជាមិត្តរួមអាជីពសិល្បៈជាមួយគ្នានោះទេ។ គ្រាន់តែរូបថតប៉ុណ្ណឹងសោះ ក៏ធ្វើឱ្យអ្នកទាំងពីរ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ព្រោះទាំងអស់នេះ បានកើតជាចម្ងល់សម្រាប់អ្នកគាំទ្ររបស់គាត់ តែទោះជាយ៉ាងណា ប្រិយមិត្ត ក៏បានដឹងច្បាស់ហើយ នេះគ្រាន់ជាថតស្ពតតែប៉ុណ្ណោះ។

សូមជម្រាបថា អ្នកទាំងពីរ កំពុងតែលេចមុខមាត់យ៉ាងខ្លាំងលើវិថីសិល្បៈ។ កញ្ញា ម៉ាក់ សែនសូនីតា ទើបតែប្តូរនៅរថយន្តស៊េរីថ្មីមួយគ្រឿង ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ហើយចំពោះជំនួញរកស៊ីវិញក៏កាន់តែកាក់កបផងដែរ។ ចំពោះតារាចម្រៀង លោក Eno វិញក៏កាន់តែជោគជ័យដូចគ្នាក្នុងជួរសិល្បៈ ដោយលោក បានក្លាយជាអ្នកគ្រប់គ្រងតារាចម្រៀង Team Original Song ដែលនិពន្ធសុទ្ធសឹងតែជាបទ Original។ នេះក៏ជាស្នាដៃរបស់លោកផ្ទាល់តែម្តង៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម