Connect with us

តារាឆ្នើមក្លិប Leverkusen ដែល Liverpool សម្លឹងឃើញ អាចនឹងចេញពីក្លិបនៅរដូវកាលក្រោយ

តារាឆ្នើមក្លិប Leverkusen ដែល Liverpool សម្លឹងឃើញ អាចនឹងចេញពីក្លិបនៅរដូវកាលក្រោយ

អាល្លឺម៉ង់៖ អ្នកចាត់ការទូទៅរបស់ក្លិប Leverkusen និយាយថា កំពូលតារាឆ្នើមក្នុងក្រុមដែលមានការចាប់អារម្មណ៍ពី Liverpool និង Bayern Munich អាចនឹងចាកចេញនៅរដូវក្តៅក្រោយ។

កីឡាករ Kai Havertz មានឈ្មោះបោះសំឡេងនៅក្របខណ្ឌ Bundesliga កាលពីរដូវកាលមុន ដោយរកបាន ២០គ្រាប់ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ក្លិបធំ ៗ នៅអឺរ៉ុបរួមទាំង Liverpool របស់លោក Jurgen Klopp ផងដែរ។

តារាឆ្នើមរបស់ក្លិប Bayer Leverkusen រូបនេះ អាចនឹងចាកចេញពីក្លិបនៅចុងបញ្ចប់នៃរដូវកាលនេះក្នុងតម្លៃ ៨១លានផោន ដោយអ្នកចាត់ការទូទៅលោក Peter Bosz បានប្រាប់ប្រភព Sport Bild តាមរយៈសារព័ត៌មាន Mirror កាលពីថ្ងៃពុធ។

អ្នកគាំទ្រលើបណ្តាញសង្គម បានពិភាក្សាពីលទ្ធភាពនៃការចុះហត្ថលេខារបស់ហង្សក្រហមអស់រយៈពេលពីរ បីខែ ហើយវា មិនពិបាកយល់ពីមូលហេតុដែលច្បាស់ថា គាត់នឹងក្លាយជាខ្សែបម្រើប្រយុទ្ធដ៏ល្អបំផុតម្នាក់ នៅលើពិភពលោក ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕

Trollkhmer

    Loading...

    ពេញនិយម