Connect with us

លោក នី រតនា ចាំអ៊ុតមើលថាកូនរបស់ខ្លួនប្រុស ឬស្រី នៅពេលប្រពន្ធពពោះបាន ១៧សប្តាហ៍

នៅសល់ពេលមិនយូរទេ នី រតនា ជិកក្លាយជាឪពុកគេហើយ

ភ្នំពេញ៖ លោក នី រតនា កាន់តែជិតក្លាយជាឪពុកគេទៅហើយ ខណៈភរិយារបស់លោក បានពពោះបាន១៧សប្តាហ៍ហើយ។ នៅសល់ពេលមិនយូរទៀតទេ សម្រាប់រូបគាត់ ដែលត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលនូវសមាជិកថ្មី។

បើតាមការបង្ហោះរូបភរិយារបស់ខ្លួន លោក នី រតនា បានសរសេរសារដូច្នេះថា៖ “ភរិយាខ្ញុំបាន ១៧សប្តាហ៍ហើយបាទ ចាំអ៊ុតមើលទាំងអស់គ្នាបងប្អូន ស្រី ឬក៏ ប្រុស?” ទាំងនេះដែលធ្វើឱ្យលោក នី រតនា សប្បាយរកអ្វីប្រៀបពុំបាន។ តែទោះជាយ៉ាងណា លោក នី រតនា បានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាប្រុសឬស្រី ក៏នៅតែកូនរបស់គាត់ គឺស្រឡាញ់ទាំងអស់។

បន្ថែមពីនេះទៅទៀត លោក នី រតនា ក៏ហាក់បីដូចជាមានយីអ៊ុនឡើងខ្ពស់ បន្ទាប់ពីរូបលោក ទទួលបានសមាជិកថ្មី អមជាមួយភាពល្បីល្បាញ របស់លោក ក៏បានធ្វើឱ្យប្រិយមិត្តចាប់អារម្មណ៍ជាខ្លាំង ចំពោះដំណឹងដែលបានដឹងថា លោកជិតធ្វើជាឪពុកគេហើយ។ ក្រោយពីប្រិយមិត្តបានដឹងនូវដំណឹងនេះ ហ្វេនមួយចំនួន បានជូនពរដល់រូបលោក នី រតនា និងភរិយារបស់គាត់ ព្រមទាំងបុត្រជាទីស្រឡាញ់ សូមឱ្យមានសុខភាពល្អ កម្លាំងមាំមួន ហើយក៏បាននាំគ្នាទាយថា ជាកូនស្រីថែមទៀត៕

  

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម