ឈិន ឡុង និយាយពីការថតរឿងថ្មី ក្រោយទទួលពានរង្វាន់មួយ
ចាស់ហើយ នៅតែសម្ដែងបានល្អ!
បរទេស៖ លោក Jackie Chan (ឈិន ឡុង) បានលើកឡើងថា លោកមានបំណងថតខ្សែភាពយន្ត នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីឈ្នះពានរង្វាន់ Joy Excellence Award ក្នុងវេទិកា Joy នៅទីក្រុង Riyadh កាលពីចុងសប្ដាហ៍កន្លងទៅ។
ឈិន ឡុង ត្រូវបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ ដែលជួយលើកស្ទួយវិស័យកម្សាន្តនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ថ្លែងក្នុងពិធីនេះ ឈិន ឡុង បានឱ្យដឹងដូច្នេះថា៖ “ជាច្រើនឆ្នាំមកនេះ ខ្ញុំសម្ដែងក្នុងរឿងបែបកំប្លែង ព្រោះខ្ញុំ ចង់បង្កើតការសប្បាយរីករាយ និងធ្វើឱ្យគ្រប់គ្នាសើច ប៉ុន្តែក្រៅពីនេះ ពួកយើងចង់ផ្ដល់ការអប់រំ ហើយវានិយាយពីក្ដីស្រឡាញ់ចំពោះប្រជាជនអ្នក ស្រឡាញ់ប្រទេសរបស់អ្នក ស្រឡាញ់ពិភពលោក ព្រមទាំងនាំមកនូវសន្តិភាពទូទាំងសាកលលោក”។ លោក ឈិន ឡុង បានបង្ហើបថា លោកបានរកឃើញទីតាំងល្អមួយ នៅទីនេះ សម្រាប់ថតខ្សែភាពយន្តថ្មីហើយ។
សូមជម្រាបថា ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីតារាបូលីវូដដ៏ល្បី គឺលោក Shah Rukh Khan និងតារាបែលហ្ស៊ិក លោក Van Damme ផងដែរ៕
ប្រភព៖ SCMP
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍