Connect with us

អុញ! លេចធ្លាយរូបភាព Zidane ទៅជួប Pogba នៅទីក្រុងឌូបៃ

អុញ! លេចធ្លាយរូបភាព Zidane ទៅជួប Pogba នៅទីក្រុងឌូបៃ

បរទេស៖ បែកធ្លាយរូបភាពលោក Zinedine Zidane ទៅជួបខ្សែបម្រើក្រុម Manchester United កីឡាករ Paul Pogba នៅទីក្រុងឌូបៃ។

គ្រូបង្វឹកជនជាតិបារាំងរូបនេះ បានចូលរួមក្នុងសន្និសីទមួយនៅក្នុងទីក្រុងអារ៉ាប់ ខណៈខ្សែបម្រើរបស់ក្រុមបិសាចក្រហម បានធ្វើដំណើរទៅទីនោះ ដើម្បីបន្តការព្យាបាលរបួសកជើង។ កាសែត Daily និង Mirror បានចុះផ្សាយនូវរូបភាពរបស់អ្នកទាំងពីរ ដែលមានការសន្ទនា ដែលជំរុញឱ្យមានការរំពឹងទុក ពីការផ្ទេររបស់ Pogba ទៅទីក្រុងម៉ាឌ្រីដនាពេលអនាគត។

Zidane ធ្លាប់បានព្យាយាមចុះហត្ថលេខានាំយក Pogba នៅរដូវក្តៅ ប៉ុន្តែក្រុមបិសាចក្រហម បានបដិសេធមិនចូលក្នុងការចរចា ទោះបីជាភ្នាក់ងាររបស់កីឡាករ គឺលោក Mino Raiola បានបញ្ជាក់យ៉ាងច្បាស់ថា Pogba ពិតជាចង់ស្វែករកបទពិសោធន៍ថ្មីក៏ដោយ៕

    Loading...

    ពេញនិយម