Connect with us

តារាចម្រៀង៣ដួង នាយគ្រឿន លោក ព្រាប សុវត្ថិ (បុកល្ហុង) និង សេន រ៉ានុត ចាប់ដៃគ្នាចូលច្រៀងក្នុងក្រុម Team Original Song

តារាជើងចាស់វិលមកវិញជាមួយ Team Original Song ដឹងតែល្បីហ្មង

ភ្នំពេញ៖ ប្រិយមិត្តនៅចាំបានទេ តារាចម្រៀងពីរដួង ដែលបានបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ តាំងពីឆ្នាំ២០០០មក។ លោក សេន រ៉ានុត បានទៅរស់នៅក្រៅប្រទេស រីឯលោក ព្រាប សុវត្ថិ (បុកល្ហុង) វិញ គឺសំងំ ច្រើននៅក្នុងភោជនីយដ្ឋានមួយកន្លែងនៅក្រុងភ្នំពេញ ដោយសារតែមិនមានការអញ្ជើញឱ្យចូលរួមការប្រគំតន្ត្រីពីស្ថានីយទូរទស្សន៍ផ្សេងៗ ទើបធ្វើឱ្យអ្នកទាំងពីរ បាត់មុខពីសិល្បៈតាំងពីពេលនោះមក។

ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកទាំងពីរ បានវិលត្រឡប់មកវិញ លោក Eno បានអញ្ជើញរៀមច្បងទាំងពីរមកចូលរួមជាមួយ Team Original Song ដែលក្នុងនោះលោក សេន រ៉ានុត ក៏បង្ហាញបទចម្រៀងថ្មី នៅក្នុង Team Original Song របស់លោក Eno ផងដែរ។ លោក សេន រ៉ានុត បានបង្ហោះបទចម្រៀងថ្មីរបស់ខ្លួនជាផ្លូវការនៅក្នុង Chanel Youtube ថ្មីរបស់លោក Eno គឺ ENO OFFICIAL ។

លោក សេន រ៉ានុត ជាតារាចម្រៀងមួយរូបដែលមានសំឡេងផ្អែមស្រទន់ ហើយបទចម្រៀងរបស់លោកមានចំណងជើងថា “ចង់មានអូននៅទីនេះ” បើស្តាប់ហើយពិតជាពីរោះរណ្តំចិត្តតែម្តង។ ចំពោះលោក ព្រាប សុវត្ថិ (បុកល្ហុង) វិញ ក៏ត្រៀមចេញបទចម្រៀងរបស់ខ្លួននៅក្នុងពេលឆាប់ៗនេះផងដែរ។ ចំពោះតារាកំប្លែង ប្រចាំស្ថានីយទូរទស្សន៍ CTN នាយ គ្រឿន ក៏បានចូលរួមជាមួយ Team Original Song នេះផងដែរ ខណៈតារាកំប្លែងមួយរូបនេះ ក៏កំពុងតែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជនដែលបានស្រឡាញ់រូបលោក៕

លោក សេន រ៉ានុត

ព្រាប សុវត្ថិ បុកល្ហុង

នាយ គ្រឿន

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម