Connect with us

លោក សែម សង្វាត ត្រលប់ចូលច្រៀងវិញហើយ ក្រោយសុខភាពរបស់គាត់បានធូរស្រាលជាងមុន

សែម សង្វាត សុំឱ្យស្ថានីយទូរទស្សន៍ផ្សេងៗជួយហៅគាត់ច្រៀងផង

ភ្នំពេញ៖ ដំណឹងល្អសម្រាប់ទស្សនិកជន ដែលនៅស្រឡាញ់គាំទ្ររូបគាត់ ពេលនេះគាត់បានវិលចូលវិស័យសិល្បៈវិញហើយ ក្រោយពេលរូបលោកបានធូរស្រាលពីជំងឺ អស់រយៈពេលជាច្រើនឆ្នាំ។ លោក សែម សង្វាត សមាជជិកក្រុមច្រៀង ជាមួយលោក នីកូ អ្នកនាង ឱក សុគន្ធកញ្ញា,លោក ឃុំ ប៉ុណ្ណាដែត និងតារាចម្រៀងជាច្រើននាក់ទៀតដែលច្រៀងរួមអាជីពក្នុងផលិតកម្មតែមួយ បានរៀបរាប់បញ្ជាក់ប្រាប់ថា “រូបលោក ពិតជាស្តាយណាស់ខ្លួនខ្លាំងណាស់ ដែលបណ្តោយឱ្យជំងឺមួយនេះ មកយាយីដល់រូបលោក បានធ្វើឱ្យគាត់ស្តាយរូបរាងកាលពីមុន តែលោកសុំផ្តាំទៅប្រិយមិត្តទាំងអស់គ្នាថា កុំបណ្តោយខ្លួនឱ្យទៅជាបែបនេះ មើលតែរូបគាត់ទៅ ពិតជាស្តាយ ហើយវាហួសពេលសម្រាប់រូបគាត់” ការបញ្ជាក់រៀបរាប់នេះនៅពេលដែលរូបលោក សែម សង្វាត ត្រូវបានផលិតករការប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ CTN បានអញ្ជើញរូបលោកចូលរួមកម្មវិធី “សោភណ្ឌតន្ត្រី” នៅពេលនោះលោកនិយាយបណ្តើរស្រក់ទឹកភ្នែកបណ្តើរ ធ្វើឱ្យប្រិយមិត្តជាច្រើនទស្សនាហើយស្រក់ទឹកភ្នែកតាមរូបលោកតែម្តង។

យ៉ាងណាមិញលោក សែម សង្វាត បានធូរស្រាលពីជំងឺបានបន្តិចហើយ លោកក៏វិលចូលប្រឡូកក្នុងវិស័យសិល្បៈសារជាថ្មី លោកក៏សុំអំពាវនាវឱ្យពុកម៉ែ បងប្អូន មេត្តាជួយគាំទ្ររូបលោកផង ជួយហៅរូបគាត់ច្រៀងវិញផង ព្រោះលោកកំពុងតែស្វែងរកថវិកាសម្រាប់ព្យាបាលជំងឺបន្តទៀត ពិសេសស្ថានីយទូរទស្សន៍ផ្សេងៗក្នុងប្រទេសកម្ពុជា៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម