Real Madrid ត្រូវផ្គូផ្គងជួប Roma នៅវគ្គ៣២ក្រុម ពានរង្វាន់ UEFA Champions League 2018-19
ការចាប់ឆ្នោតជ្រើសរើសក្រុមតាមពូលនៃវគ្គ៣២ក្រុម ពានរង្វាន់ UEFA Champions League 2018-19 ត្រូវបានធ្វើរួចរាល់ហើយកាលពីយប់មិញ នាទីក្រុង Monaco។
ក្នុងនោះក្រុមការពារជើងឯក Real Madrid បានផ្គូផ្គងចូលពូល G ប៉ះជាមួយក្រុមរបស់អ៊ីតាលី AS Roma និងក្រុមរបស់រុស្ស៊ី CSKA Moscow និងក្រុមរបស់ឆេក Viktoria Plzen។ រីឯក្រុមរងជើងឯក Liverpool ត្រូវជួបក្រុមខ្លាំងៗដែរ ដូចជា PSG, Napoli និង Red Star Belgrade របស់សែបនៅពូលC។ រីឯខ្សែប្រយុទ្ធ Cristiano Ronaldo របស់ Juventus នឹងត្រូវតតាំងជាមួយអតីតក្រុមខ្លួន Man UTD ដ្បិតក្រុមទាំងពីរ បានផ្គូផ្គងចូលពូល H ជាមួយក្រុមពីរផ្សេងទៀតគឺ Valencia របស់អេស្ប៉ាញ និង Young Boys របស់ស្វីស។
ដោយឡែក Inter Milan បានវិល ចូលរួមការប្រកួតជាលើកដំបូង ចាប់ពីឆ្នាំ ២០១១-១២ មក ដោយបានផ្គូផ្គងចូលពូល B រួមជាមួយ Barcelona, Tottenham Hotspur និង PSV Eindhoven របស់ហូរឡង់។
សម្រាប់កាលបរិច្ឆេនៃការប្រកួតវគ្គចែកពូលនឹងចាប់ផ្ដើមនៅថ្ងៃទី១៨-១៩កញ្ញា បន្ទាប់មកនៅថ្ងៃទី ២-៣តុលា, ២៣-២៤តុលា, ៦-៧វិច្ឆិកា, ២៧-២៨វិច្ឆិកា និង ១១-១២ធ្នូ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍